រាជធានីភ្នំពេញ៖ ពិតណាស់ ពុកម៉ែបងប្អូនជ្រាបរួចមកហើយរឿងរ៉ាវក្តីក្តាំងរវាង លោក ឌួង ឆាយ និងអតីតភរិយា លោកស្រី ដេត ម៉ាលីណា ដែលមានបញ្ហាជាហូរហែមិនទាន់ចប់នៅឡើយទេ បើទោះពីអតីតដៃគូជីវិតទាំងពីរប្រកាសការលែងលះជាមួយគ្នាយ៉ាងណាក្តី។ ក្នុងនោះ ភាគច្រើនរឿងរ៉ាវទាំងនោះ កើតឡើងដោយសារតែ លោក ឌួង ឆាយ ធ្លាប់អះអាងថា លោកមានក្តីបារម្ភ និងស្រលាញ់កូនៗ និងចង់ជួបមុខកូនតែម្តង។
ក្នុងនោះ ថ្មីៗនេះ លោក ឌួង ឆាយ បានបង្ហោះសារទំនងជាចង់ផ្ញើទៅកាន់អតីតភរិយារបស់លោក លោកស្រី ដេត ម៉ាលីណា ឱ្យមើលថែកូន ដោយកុំឱ្យយកកូនទៅក្រៅផឹកស៊ី ព្រោះតែលោកខ្លាចកូនឆ្លងមេរោគកូវីដ១៩ ណាមួយនោះ កូនស្រីពៅរបស់លោក មិនទាន់ទទួលបានការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩ នៅឡើយ ដោយសារមិនទាន់គ្រប់អាយុ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមសំណេររបស់លោក ឌួង ឆាយ បានសរសេររៀបរាប់ដូច្នេះថា៖
ក្នុងនោះដែរ គេពុំទាន់ឃើញ មានការឆ្លើយតប ឬប្រតិកម្មយ៉ាងណា ពីលោកស្រី ដេត ម៉ាលីណា ចំពោះការលើកឡើងរបស់ លោក ឌួង ឆាយ នៅឡើយទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]