ចិន៖ អាច​និយាយ​បាន​ថា ជីវិតអាពាហ៍ពិពាហ៍ របស់ តារាស្រី Zhao Liying និង លោក Feng Shaofeng ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជាច្រើន សោកស្ដាយ​ជា​ខ្លាំង ក្នុងពេលដែលអ្នកទាំងពីរ នៅមិនទាន់មានឱកាសរៀបចំពិធីមង្គលការធំដុំនៅឡើយ ប៉ុន្តែក៏បានចែកផ្លូវគ្នាជាផ្លូវការទៅហើយ។

ដោយឡែក ថ្មីៗនេះ ទំព័រដ៏ល្បី QQ ស្រាប់តែ មានអត្ថបទចែករំលែកពីរូបថតកាលពី ១០ ឆ្នាំមុន នៅពេលដែល Zhao Liying បានថតឈុតឆាករៀបការ ក្នុងពេលដែលនាងទើបតែមានវ័យ ២៤ ឆ្នាំ ប៉ុណ្ណោះ ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត តាមរយៈរូបមួយសន្លឹក តួសម្ដែងជាកូនកម្លោះឈរក្បែរនាងនោះ បែរជាធ្វើឲ្យមនុស្ស​ជា​ច្រើនភ្ញាក់ផ្អើល និង​បាន​បញ្ចេញ​យោបល់​ថា​ បុរស​ម្នាក់​នេះ​ ពិតជាមាន​មុខ​មាត់​ស្រដៀង​នឹង អតីតស្វាមីនាង លោក Feng Shaofeng  រហូត​ដល់ ៨០ ទៅ ៩០%។ ហើយក៏បានលើកឡើងទៀតថា នេះអាចជា វាសនារបស់នាង ដែលទីបំផុត ក៏អាចមកជួបនឹង តារាប្រុសរូបនេះ ព្រមទាំងបានបញ្ចប់គ្នាទៅវិញយ៉ាងរលូន ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao Liying 
Zhao Liying 
រូបថត Zhao Liying កាលពី ១០ ឆ្នាំមុន 
រូបថត កូនកម្លោះ ដែលមានមុខស្រដៀង នឹង អតីតស្វាមី Zhao Liying

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]