រាជធានីភ្នំពេញ ៖ ពិតណាស់ បើទោះបី ប្រឡូកក្នុងវិស័យសិល្បៈច្រើនឆ្នាំក្តី តែតារាចម្រៀង ខេមរៈ សិរីមន្ត នៅតែទទួលការគាំទ្រ និងទាក់ទាញការចាប់អារម្មណ៍ពីមហាជន ដូចពេលមុនៗដែរ មិនតែប៉ុណ្ណោះ បណ្តាអ្នកគាំទ្រ កាន់តែ តាមដានពីជិវិតឯកជនរបស់រូបលោក កាន់តែខ្លាំង ក្រោយបែកធ្លាយ រូបលោកមានគ្រួសាររួចហើយ ជាពិសេសគឺ មានកូនប្រុសស្រី ៣នាក់ថែមទៀតនោះ។

យ៉ាងណាក្តី ប្រសិនបើក្រឡេកទៅមើល រូបរាងរបស់តារាប្រុសរូបនេះ និងភរិយាវិញ ស្ទើរតែ មិនគួរឲ្យជឿថា ជាគូស្វាមីភរិយា មានកូនដល់ទៅ៣នាក់ ដោយសារតែ មិនថាជា ស្វាមីឫភរិយាឡើយ រាងGoalសហាវ ស្ទើរតែដូចគូស្វាមីភរិយា រៀបការថ្មីថ្មោង មិនធ្លាក់សម្រស់សូម្បីតែបន្តិច ផ្ទុយទៅវិញ កាន់តែលេងខ្លួនឲ្យទាន់សម័យថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងថ្មីៗនេះ បងថ្លៃរបស់តារាប្រុសរូបនេះ បានទម្លាយរូបថត ថតដោយចៃចន្យ តារាប្រុសរូបនេះ ពាក់ម៉ាក់អង្គុយម្នាក់ឯង ជះរាងសង្ហាមិនណយទេ មើលមួយភ្លែតស្ទើរមិនស្គាល់ជា តារាចម្រៀង ខេមរៈ សិរីមន្តឡើយ រីឯ រូបថតជាមួយភរិយាវិញ មើលទៅស្និតស្នាលគ្នា បង្កប់ភាពផ្អែមល្អែមតែម្តង៕

បើចង់ដឹងឲ្យកាន់តែច្បាសថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង ខេមរៈ សិរីមន្ត
តារាចម្រៀង ខេរៈ សិរីមន្ត និងភរិយា
តារាចម្រៀង ខេរៈ សិរីមន្ត និងភរិយា
តារាចម្រៀង ខេរៈ សិរីមន្ត និងគ្រួសារ
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត