ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុន ម្ចាស់ជ័យលាភីលំដាប់រងទី១នៃកម្មវិធីប្រកួតសម្រស់ Miss Universe Cambodia 2021 កញ្ញា ឆន ស្រីណេត ទើបតែបានជួបទុក្ខធំមួយ ដោយប្អូនប្រុសជាទីស្រលាញ់របស់នាង បានស្លាប់ទាំងវ័យក្មេង ក្រោយពេលនាងបញ្ចប់ការប្រឡងមិនបានប៉ុន្មានថ្ងៃផង។ ដែលដំណឹងដ៏ក្រៀមក្រំនេះ ពិតជាធ្វើឲ្យមហាជនដែលជាអ្នកគាំទ្រមានការសោកស្ដាយ និងរំជួលចិត្តអាសូរនាងជាខ្លាំង។
ដោយឡែក រំលងពីរបីថ្ងៃមកនេះ ពិធីបុណ្យសព្វប្អូនប្រុសរបស់បវរកញ្ញាដែលមកពីកម្ពុជាក្រោមរូបនេះ ក៏រៀបចំធ្វើតាមប្រពៃណីចប់សព្វគ្រប់ហើយដែរ។ ហើយក្នុងនោះ ក្រោយបញ្ចប់ពិធីបុណ្យ ស្រាប់តែ ឆន ស្រីណេត បានបង្ហោះរូបភាពនៅលើបណ្ដាញសង្គម ព្រមជាមួយនិងពាក្យពេចន៍មួយចំនួនយ៉ាងគួរឲ្យអាណិតថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បន្ទាប់ពីបានឃើញនិងបានអានសារដ៏រំជួលចិត្តមួយនេះរបស់ ឆន ស្រីណេត ហើយ យើងឃើញថា បណ្ដាអ្នកគាំទ្រនាងក៏បានផ្ញើពាក្យចូលរួមរំលែកទុក្ខ និងផ្ញើពាក្យលើកទឹកចិត្ត ផ្ដល់ម្លាំងចិត្តដល់រូបនាងជាហូរហែផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]