កូរ៉េខាងត្បូង៖ នៅលើ Instagram ជាផ្លូវការ របស់សមាជិក Jisoo នាង និង Lisa ក្រុមចម្រៀង BLACKPINK បានចែកចាយរូបថត Selfie ជាច្រើនជាមួយគ្នា ក៏ដូចជាស្ទាយ៍នៃការថតរូបរបស់ពួកគេ ដែលមានទាក់ទាញខ្លាំង ក្នុងថ្ងៃបុណ្យ Halloween នៃការតែងខ្លួនរបស់អ្នកទាំងពីរ។

ទន្ទឹមនឹងនេះដែរ រូបភាពរបស់ Lisa បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយការស្លៀកពាក់ជាតុក្កតា «Green Light, Red Light» ('Mugungwha Flower Has Bloomed' ជាភាសាកូរ៉េ) ដែលដកស្រង់ចេញពីតួអង្គក្នុងស៊េរីរឿងដ៏ល្បីប្រចាំឆ្នាំ «Squid Game»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះក្នុងរូបថតជាច្រើនសន្លឹកនោះ ក៏បានធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ច្រើនណាស់ ដែលសមាជិកអាយុច្រើនជាងគេក្នុងក្រុម Jisoo បានធ្វើខ្លួន ដូច Lisa ដែលបានតែងខ្លួនក្នុង​បទចម្រៀង «LALISA» ។

យ៉ាងណាមិញក្រោយពីបានបង្ហោះរូបនេះ បែរជាមានការទាក់ទាញជាខ្លាំង នៃរូបភាពសមាជកទាំង ២រូបនេះ ក្នុងការតែងខ្លួន របស់ ជាមួយស្ទាយ៍ថតរូបរបស់ពួកគេមានភាពលេចធ្លោទៀតផង បានធ្វើការបង្ហោះ ត្រូវបានអ្នកតាមដានមានការចុចចូលចិត្តដល់ ១០លានដង ក្នុងរយៈពេលមិនដល់មួយថ្ងៃផង៕

ប្រភព៖ Instagrtam lalalalisa_m

សូមទស្សនារូបភាពខាងក្រោម៖

Lisa
Lisa
Lisa និង Jisoo
Lisa និង Jisoo
Lisa និង Jisoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]