រាជធានីភ្នំពេញ៖ អ្នកណាក៏ដឹងដែរ ព័ត៍មានអ្នកអត្ថាធិប្បាយកីឡាករបាល់ទាត់ដ៏ល្បី Admin ជិងចក់ ផ្ទុះកក្រើកដោយកាលពីថ្មីៗនេះ លោកបានបង្ហាញនូវមុខអនាគតភរិយា ដែលធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុកពីសំណាក់មហាជន ជាពិសេស អ្នកគាំទ្រ។ បើតាមប្រភពព័ត៌មានមួយចំនួន បានបង្ហើបឱ្យដឹងថា Admin ជិងចក់ និងអនាគតភរិយា នឹងចូលរោងការ នាពេលឆាប់ៗខាងមុខនេះ។

ដោយឡែក ថ្មីៗនេះ ស្រាប់លេចធ្លាវីដេអូ អនាគតភរិយា Admin ជិងចក់ ទម្លាយថា អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់រូបនេះ មិនត្រឹមតែពូកែខាងធ្វើអត្ថាធិប្បាយបាល់ទាត់ប៉ុណ្ណោះនោះទេ ប៉ុន្តែ Admin ជិងចក់ ពូកែញ៉ែទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមការរៀបរាប់របស់ អនាគតភរិយា Admin ជិងចក់ បានទម្លាយថា ដំបូងឡើយ ពូចក់តាមក្រាស់ (លួចស្រលាញ់) នៅខាងក្រៅ ពោលតាមបណ្តាញសង្គមហ្វេសប៊ុក និងរកវិធីញ៉ែអ្នកនាង គ្រប់វិធីតែម្តង។

បើតាមអ្នកនាង ផល្លា អនាគត Admin ជិងចក់ បញ្ជាក់ទៀតថា អ្នកនាងផ្សងថា នឹងមិនយកប្តីនោះឡើយ មិនថាអ្នកណានោះទេ ពោលគឺចង់នៅតែឯងជារៀងរហូត តែចុងក្រោយ អ្នកបែរជាមកចាញ់ទង្វើរល្អរបស់អ្នកអត្ថាធិប្បាយបាល់ទាត់រូបនេះ ទាល់តែបាន ហើយរហូតដល់ទៅចូលរោងការតែម្តង។

ក្នុងនោះ តាមការបញ្ជាក់របស់អនាគតភរិយា Admin ជិងចក់ បានបញ្ជាក់ថា នៅថ្ងៃទី១១ ខែវិច្ឆិកាខាងមុខនេះ ពួកគេនឹងរោងការជាមួយគ្នាហើយ៕

អ្នកនាង ផល្លា
អ្នកនាង ផល្លា
អ្នកនាង ផល្លា
អ្នកនាង ផល្លា
អ្នកនាង ផល្លា
អ្នកនាង ផល្លា
អ្នកនាង ផល្លា
អ្នកនាង ផល្លា
Admin ជិងចក់ និង អ្នកនាង ផល្លា
Admin ជិងចក់ និង អ្នកនាង ផល្លា
Admin ជិងចក់ និង អ្នកនាង ផល្លា
វីដេអូ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]