ខេត្តក្រចេះ៖ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងអ្នកលេងបណ្តាញហ្វេសប៊ុកជាច្រើននាក់ បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឮ និងឃើញព័ត៌មានស្តីអំពីការចាប់ខ្លួន លោកវរសេនីយ៍ត្រី និងជាមេបញ្ជាការក្រុងក្រចេះ ក្រោយបានប្រព្រឹត្តអំពើហឹង្សាទៅលើក្មេងស្រីដែលជាកូនឈ្នួល (អ្នកបម្រើ) នៅក្នុងផ្ទះ។
យ៉ាងណាមិញ យោងតាមសម្តីរបស់កុមារីរងគ្រោះទាំងពីរនាក់ បានឲ្យដឹងថា ពួកនាងនៅបម្រើការងារនៅក្នុងភូមិគ្រឹះ លោកវរសេនីយ៍ត្រី ទេព ហ៊ុយ មេបញ្ជារកាកងរាជអាវុធហត្ថក្រុង និងប្រពន្ធ ដែលជាថៅកែហាងទូរស័ព្ទដ៏ធំជាងគេក្នុងខេត្តមួយ ។ កុមារីរងគ្រោះបន្តថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ ដោយសារតែនាង ខឹងកូនថៅកែរបស់ខ្លួនដែលបានជេរប្រមាថឪពុកម្ដាយរបស់នាង ក៏បានច្រានសត្វឆ្កែទម្លាក់ចូលទៅក្នុងអាងទឹក តែអត់ដឹងថា វាងាប់នោះទេ លុះព្រឹកឡើងទើបបានដឹងថា សត្វឆ្កែមួយក្បាលនោះងាប់ទៅហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយបានឃើញសត្វឆ្កែរបស់ខ្លួនងាប់ដូច្នេះ លោកវរីសេនីយ៍ត្រីខាងលើក៏បានចាប់ខ្លួនក្មេងស្រីទាំងពីរ ដោយបានប្រើទារុណកម្មជាខ្លាំង រហូតបញ្ជាឲ្យក្មេងស្រីទាំងពីរខាងលើនេះ អង្គុយសំពះផ្នូរឆ្កែ និងឲ្យបរិភោគលាមកឆ្កែថែមទៀតផង។
ដូច្នេះ សូមប្រិយមិត្ត ពិចារណារៀងៗខ្លួន ថាតើអ្នកណាត្រូវ ឬខុស ក្នុងរឿងនេះ!!!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]