ថៃ៖ តារាស្រី​ Katreeya គឺជា​សិល្បករមួយរូប​ ដែលបានប្រឡូកក្នុងអាជីពរបស់ខ្លួន តាំងពីទសវត្សរ៍​ ៩០ និងបានសាងប្រជាប្រិយភាពយ៉ាងខ្លាំង រហូតមកទល់បច្ចុប្បន្ននេះ នាងនៅតែទទួលបានការគាំទ្រ គោរពស្រលាញ់ និងការតាមដានពីបណ្ដាហ្វេនៗជាច្រើន។

មិនត្រឹមតែប៉ុណ្ណោះ គ្រប់គ្នាកាន់តែចាប់អាម្មណ៍ទៅលើ សម្រស់និងមុខមាត់ដ៏ក្មេងជាងវ័យរបស់នាង បើទោះបីជា ពេលវេលាកន្លងហួសទៅប្រមាណ ជិត ៣០ ឆ្នាំ ក៏ដោយ ជាពិសេស ថ្មីៗនេះ តារាស្រីរូបនេះ បានបង្ហាញពី ពេលដ៏​គួរ​ឱ្យ​ស្រលាញ់​ សម្រាប់​អ្នក​គាំទ្រ​តាម​ដាន ចេញមកបង្ហោះរូបភាពមួយ គូជាមួយនឹងមិត្តជិតស្និទ្ធ លោក Uttsada និងបានប្រៀបធៀប​ ពី​រូបភាពកាលពីមុន និងពេលបច្ចុប្បន្ន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលសំខាន់នោះគឺ នៅក្នុងរូបនោះ ក៏បានធ្វើឲ្យមើលឃើញពី សម្រស់ដ៏ក្មេងជាងវ័យរបស់ Katreetya ដែលស្ទើរតែគ្មានភាពប្រែប្រួលអ្វីបន្តិចសោះ និងទាញយកបានការសរសើរនិងការពេញចិត្តយ៉ាងខ្លាំងពី បណ្ដាអ្នកគាំទ្រគ្រប់គ្នា ទៅលើការថែសម្រស់របស់នាង បើទោះបីជាឈានចូលវ័យជាង ៤០ ឆ្នាំក្ដី តែនាង ក៏នៅតែស្រស់ស្អាត ដូចកាលនៅវ័យជំទង់៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖

Katreeya 
Katreeya 
Katreeya 
Katreeya 
Katreeya 
Katreeya និង លោក Uttsada
រូបកាលពីមុន និង បច្ចុប្បន្ន របស់ Katreeya និង លោក Uttsada

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]