បរទេស៖ កាលពីថ្មីៗនេះ តារាម៉ូដែលអន្តរជាតិស្រី Kendall Jenner បានចែករំលែករូបថតជាច្រើនសន្លឹក ដែលបានបង្ហាញពីរូបសម្រស់ និងការតែងខ្លួនដ៏ជក់ចិត្តប្លែកៗចម្លែកអារម្មណ៍ សាជាថ្មីម្ដងទៀត សម្រាប់ឲ្យអ្នកគាំទ្រជាច្រើនបានទស្សនាពីសម្រស់ក្នុងការច្នៃប្រឌិតដ៏ទាក់ទាញមួយនេះ។
ជាមួយគ្នានេះ តារាម៉ូដែលស្រី ល្បីខ្លាំងនៅលើប៉ែកអឺរ៉ុប នាង Kendall Jenner រូបនេះ តែងតែធ្វើឲ្យ អ្នកគាំទ្រ ចាប់អារម្មណ៍លើរឿងនាងគ្រប់ពេលតែម្តង មិនថា ជីវិតឯកជន ឬក៏ការស្លៀកពាក់តុបតែងខ្លួនប្លែកៗរបស់នាងនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាម៉ូដែលរូបនេះបានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ដោយរូបនាងបានបង្ហាញខ្លួនជាមួយនឹងឈុត Fashion យ៉ាងចម្លែកប្លែកភ្នែកពីរបីសន្លឹក ដោយលើកនេះមកជាមួយ ម៉ូដសក់ខ្ពស់ស្រលះស្រួចឡើងលើយ៉ាងចម្លែក មើលទៅដូចជាទូលភ្នំលើក្បាលអញ្ចឹង ដែលធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មជាខ្លាំង។
យ៉ាងណាមិញ Kendall Jenner នៅតែទទួលបានការសរសើរក្នុងការពូកែរិះរកគំនិតច្នៃប្រឌិតស្ទាយ៍ប្លែកៗ មកចែកជួនអ្នកទស្សនាមិនឲ្យសាំភ្នែកផងដែរ ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]