រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឱ្យក្រសួងអប់រំ រៀបចំការប្រឡងបាក់ឌុបឡើងវិញដូចធម្មតា ក្រោយពីមានការស្នើសុំជាក្រុមពីសំណាក់ក្រុមសិស្សថ្នាក់ទី១២ ដែលបម្រុងប្រឡងបញ្ចប់សញ្ញាប័ត្រទុតិយភូមិ។

ការប្រកាសបញ្ជាក់បែបនេះ របស់សម្តេច ថ្លែងនៅក្នុងឱកាសនៃពិធីបិទយុទ្ធាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារអាយុ ៥ឆ្នាំ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្តេចតេជោ បានមានប្រសាសន៍ថា ដោយកាលពេលនោះ មានការផ្ទុះព្រឹត្តិការណ៍២០ កុម្ភៈ ទើបឱ្យប្រឡងជាប់ដោយស្វ័យប្រវត្តិ ណាមួយ កូនសិស្សទាំងនោះ បានរៀនពេញកម្មវិធីរបស់គេ ហើយចាត់ប្រឡងមិនកើត។

សម្តេចតេជោ ហ៊ុន សែន ក៏បានសុំការយោគយល់ចៅៗដែលត្រូវប្រឡងថ្នាក់ទី១២ ឆ្នាំ ដោយសម្តេចបានសង្កត់ធ្ងន់ថា ចៅៗទេជាអនាគត បើចៅមានតែសញ្ញាប័ត្រ អត់មានចំណេះ​ តើអ្នកយកទៅធ្វើអី។ សម្តេច ចោទសួរថា វិស័យអប់រំរបស់យើងទៅជាយ៉ាងណា បើម្នាក់ៗសុំជាប់ដោយស្វ័យប្រវត្តិបែបនេះ។ សម្តេច បន្តទៀតថា ការសម្រេចគឺស្ថិតនៅលើក្រសួងអប់រំ។

សូមរំលឹកផងដែរថា ក្រុមសិស្សថ្នាក់ទី១៩ ប្រមាណ ៦ ពាន់នាក់ បានប្រមូលផ្តុំគ្នាជាក្រុមនៅក្នុងគ្រុបទំនាក់ទំនងសង្គម Telegram ស្នើសុំជាប់ដោយស្វ័យប្រវត្តិ ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ។

បើតាមគម្រោងពួកគេដែលត្រូវបានគេទម្លាយពេញបណ្តាញសង្គមហ្វេសប៊ុកនោះគឺ ការស្នើសុំសម្តេចតេជោ ហ៊ុន​ សែន ព្រមៗគ្នា ដោយអនុញាតិពុំមានការប្រឡង និង សុំជាប់ដោយស្វ័យប្រវត្តិតែម្តង បើតាមការរៀបរាប់ពួកគេ គឺដោយសារតែ ក្នុងកំឡុងរយៈពេល២ឆ្នាំ កន្លងមក ដោយសារតែបញ្ហានៃការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់ពួកគេ ហើយណាមួយពួកគេពុំមានទំនុកចិត្ត និងចំណេះដឹងគ្រប់គ្រាន់សម្រាប់ការប្រឡងខាងមុខនោះទេ ម្យ៉ាងវិញ ពួកគេរំពឹងថាមានលទ្ធផលធ្លាក់ច្រើនទៀតផង៕

សម្តេចតេជោ ហ៊ុន​ សែន
សម្តេចតេជោ ហ៊ុន​ សែន
សម្តេចតេជោ ហ៊ុន​ សែន
រូបតំណាង 
រូបតំណាង
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]