រាជធានីភ្នំពេញ​៖ ស្រាបៀរ អាន់ឆ័រ បានដាក់ចេញនូវ​​រូប​រាងកំប៉ុង​ថ្មី​របស់​ខ្លួន​ហើយ​ កាល​ពី​ថ្ងៃទី០១ ខែ​វិច្ឆិកា​ ឆ្នាំ២០២១​ នៅ​ក្នុង​កម្មវិធី​សម្ពោធ​​​ ដោយមាន​ការ​ចូល​រួម​ជា​កិត្តិយស​ពី​កំពូល​តារា​ចម្រៀង​ប្រចាំប្រទេស​កម្ពុជា​ និង​ជា​ទូតសុច្ឆន្ទៈ លោក​ ខេម​រៈ សិរីមន្ត ​និង​តារា​បណ្តាញ​សង្គម​ជា​ច្រើន​រូប​ផ្សេង​ទៀត​។​ 

លោក​ ខេម​រៈ សិរីមន្ត
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក​ ខេម​រៈ សិរីមន្ត 

រូប​រាង​ដ៏​ស្រស់​ស្អាត​នេះ​​ត្រូវ​បាន​រំលេច​ដោយ​​រលក​ពណ៌ខៀវ​​​ នៅ​លើ​​ផ្ទៃកំប៉ុង​ពណ៌​ក្រហម​​លាយ​ទឹក​ប្រាក់ដ៏​ភ្លឺចែង​ចាំង​ ដែលធ្វើ​ឲ្យ​​​រូប​សញ្ញា​យុទ្ធថ្កាកាន់​តែ​លេច​ធ្លោ ព្រម​ទាំង​​បង្ហាញពី​ភាព​ស្រាលស្រទន់​​នៃ​រស​ជាតិ​គុណភាព​ខ្ពស់​នៃ​ស្រាបៀរ​ អាន់​ឆ័រ។ 

ស្រាបៀរ អាន់ឆ័រ រូប​រាង​ថ្មី

ជាមួយ​នឹង​វិសាល​ភាព​នៃ​ប្រវត្តិ​នៃ​​ការ​កកើត​របស់​ខ្លួន​តាំង​ពី​ឆ្នាំ​១៩៣៣ ក្នុង​ប្រទេស​សិង្ហបុរី ស្រាបៀរ​ អាន់​ឆ័រ បាន​​ក្លាយ​ជា​ស្រាបៀរ​ដែល​ប្រជា​ជន​កម្ពុជា​និយម​ពិសារ​អស់​រយៈពេល​ជាង​ ៨៨​ឆ្នាំ​។ ហើយ​រូបរាង​ថ្មី​ដ៏​ស្រស់​ឆើត​ឆាយ​របស់​ស្រាបៀរ អាន់​ឆ័រ​​ មិន​ត្រឹម​តែ​ឆ្លុះ​បញ្ចាំង​ពី​កិត្តិនាម​​ដែល​មាន​អស់​រយៈពេល​ជា​យូរ​លង់មក​ហើយ​​ តែ​វា​​ក៏​ជា​​សក្ខីភាព​នៃ​​​ការ​រីក​ចម្រើន​នៃ​អ្នក​ជំនាន់​ក្រោយ​ផង​ដែរ​។ ស្របៀរ​ អាន់​ឆ័រ ​​​បាន​ក្លាយ​ជា​ស្រាបៀរ​​ដែល​តំណាង​ឲ្យ​​ភាព​រីក​រាយ​​​​នៃ​ការ​ជួប​ជុំ​​របស់​អ្នក​រាល់​គ្នា​។

ស្រាបៀរ អាន់ឆ័រ រូប​រាង​ថ្មី

ការ​បង្ហាញ​នូវ​ស្រាបៀរ អាន់​ឆ័រ កំប៉ុង​ថ្មី​ត្រូវ​បាន​ប្រារព្ធធ្វើ​ឡើង​ដោយ​ការ​សម្តែង​​​រាំ​យ៉ាង​ពិសេស សបញ្ជាក់​ពី​ភាព​វិវត្តិ​ខ្លួន​របស់​ស្រាបៀរ​ អាន់​ឆ័រ​​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​។ កម្មវីធី​នេះ​​ក៏មានវត្តមានកញ្ញា​ សុភ័ក្រ កុសុម៉ា និង​លោក​ គឿន នភាល័យ ជាពិធីករ​នៃ​កម្មវិធី​រួម​ជា​មួយ​នឹង​​​តារាកិត្តិយស​​ជា​ច្រើន​រូបរួម​មាន​​ នាយ​ព្រែក អ្នក​នាង​ សោម ស្រីនាថ និង​លោក​ សយ​ សេង​ហួរ ដែល​បាន​​តុបតែង​​នៅ​ក្នុង​ស្ទាយ​​​នៃរូប​​រាង​ថ្មី​របស់​​ស្រាបៀរ​ អាន់​ឆ័រ​​។​

  កញ្ញា​ សុភ័ក្រ កុសុម៉ា និង​លោក​ គឿន នភាល័យ
ស្រាបៀរ អាន់ឆ័រ រូប​រាង​ថ្មី

ទូត​សុច្ឆន្ទៈ​របស់​ស្រាបៀរ អាន់ឆ័រ លោក ខេម​រៈ សិរីមន្ត បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍ផ្ទាល់​ខ្លួន​របស់​លោក​ទៅ​លើ​រូប​រាង​ថ្មី​របស់​ស្រាបៀរ​ អាន់​ឆ័រ​ ថា​​បាន​ធ្វើ​ឲ្យ​លោក​​ចងចាំពី​អនុស្សាវរីយ៍​ល្អៗ​ដែល​លោក​មាន​ជាមួយ​​នឹង​​ក្រុម​គ្រួសារ​ និង​មិត្ត​ភក្តិ​របស់​លោក​។​

លោក​បាន​​និយាយ​ថា​៖

សម្តីរបស់លោក ខេម​រៈ សិរីមន្ត
ស្រាបៀរ អាន់ឆ័រ រូប​រាង​ថ្មី

ដើម្បី​ប្រារព្ធ​​កម្ម​វិធី​សម្ពោធ​រូប​រាង​ថ្មី​ដ៏​ឱឡារិក​នេះ​ ស្រាបៀរ អាន់ឆ័រ​ បាន​ធ្វើ​ការ​ផ្តល់​ជូន​យ៉ាង​ពិសេស​ទៅ​កាន់អតិថិជន​ និង​​​អ្នក​គាំទ្រ​របស់​ខ្លួន​​ជាមួយ​នឹង​ការ​ចែក​ជូន​​ស្រាបៀរ​ អាន់​ឆ័រ​ ចំនួន​៣កេស​ ​ដល់​អ្នក​ដែល​បាន​​ធ្វើ​ការ​ថត​រូប​របស់​ខ្លួន​ជាមួយ​នឹង​ស្រាបៀរ អាន់​ឆ័រ​ កំប៉ុង​ថ្មី​ ផុស​នៅ​លើ​ហ្វេស​ប៊ុក ជាមួយ​នឹង​ពាក្យ​ #NewLook #SameSmoothTaste៕

ស្រាបៀរ អាន់ឆ័រ រូប​រាង​ថ្មី
ស្រាបៀរ អាន់ឆ័រ រូប​រាង​ថ្មី
ស្រាបៀរ អាន់ឆ័រ រូប​រាង​ថ្មី

អំពីស្រាបៀរ អាន់ឆ័រ

​ស្រាបៀរ ​អាន់​ឆ័រ គឺជា​​ស្រាបៀរ​ប្រកប​ដោយ​​កិត្តិនាម​​​មួយ​ក្នុង​ចំណោមម៉ាក​​ស្រាបៀរ​​ផ្សេងៗ​ទៀត​របស់​ក្រុម​ហ៊ុន​ហ៊ិននីគែន​ ខេមបូឌា​។ មាន​ដើម​កំណើតពី​ប្រទេស​សិង្ហបុរី កេរ្តិ៍ឈ្មោះ​របស់​​ស្រាបៀរ​ អាន់​ឆ័រ ​បាន​ល្បី​រីក​សុះ​សាយ​នៅ​ជុំ​វិញ​​សកល​​លោក។ ​​ជាមួយ​នឹង​ការ​ប្តេជ្ញា​​​​​របស់​ខ្លួន​ក្រោម​អត្តសញ្ញាណ «​ស្រាបៀរ​​​សម្រាប់​ពេល​វេលា​ល្អៗ» ​ស្រាបៀរ​ អាន់​ឆ័រ​​បាន​ក្លាយ​ជា​​ស្រាបៀរ​ដ៏ពេញ​និយម​​​របស់​ប្រជា​ជន​កម្ពុជា​ ជាមួយ​នឹង​រស​ជាតិ​ដ៏ល្អឥតខ្ចោះ​តែ​មួយ​គត់​​ ស្តង់​ដារ​អន្តរជាតិ​​។ រសជាតិ​ដ៏​ស្រទន់​នេះ​បាន​ទាក់​ទាញអ្នក​គាំទ្រ​​​​មក​ពី​គ្រប់​​ស្រទាប់​និង​គ្រប់​វិស័យ​​ឲ្យ​កាន់​តែ​​និយម​​ចូល​ចិត្ត​និង​គាំទ្រ​កាន់​តែ​ច្រើន​ឡើង​ពី​មួយ​ថ្ងៃទៅ​មួ​យ​ថ្ងៃ​។ ពួក​យើង​ពិត​ជា​មាន​មោទនភាព​​​​ចំពោះ​ស្រាបៀរ​ អាន់​ឆ័រ​ ដែល​ទទួល​បាន​គាំ​ទ្រយ៉ាង​ច្រើន​​ និង​បាន​ឈ្នះ​ពានរង្វាន់​ជាង​៣០ ពីជុំ​វិញ​ពិភព​លោក​។ ថ្មីៗ​នេះ ស្រាបៀរ​ អាន់​ឆ័រ​ បាន​ដាក់​ចេញ​នូវ​ស្រាបៀរ អាន់​ឆ័រ​វ៉ាយ ​ផលិត​ពី​អង្ករបាត់​ដំបង​ដ៏​ប្រណីតដែល​ស័ក្តិសម​ឥត​ខ្ចោះ​សម្រាប់​ការ​ទទួល​​ទាន​ជាមួយ​​អាហារ​គ្រប់​មុខ​​។

អំពីក្រុម​ហ៊ុន ហ៊ិននីគែនកម្ពុជា​

​ក្រុម​ហ៊ុន​ ហ៊ិននីគែន​ ខេមបូឌា​ ដែល​មាន​ឈ្មោះ​ដើម​ថាជា​ ក្រុម​ហ៊ុន​ Cambodia Brewery Limited (CBL)  ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៤​។ សព្វ​ថ្ងៃនេះ ក្រុម​ហ៊ុន​ ហ៊ិននីគែន​ ខេមបូឌា​មាន​​ចំណែក​ទីផ្សារផ្នែក​បុព្វលាភ​​​នាំមុខ​គេ​​និង​ជា​​ក្រុម​ហ៊ុន​ស្រាបៀរ​ឈាន​មុខ​គេនៅ​ក្នុង​ទីផ្សារ​ស្រាបៀរ​​​ប្រចាំ​ប្រទេស​កម្ពុជា​។ ​ក្រុម​ហ៊ុន​ ហ៊ិននីគែន​ ខេមបូឌា ​បាន​ផ្តល់​ឱកាស​ការងារ​ជាង​ ៧០០​កន្លែង​​ដល់​ប្រជា​ជន​​ក្នុង​ប្រទេស​កម្ពុជា​។ ក្រុម​ហ៊ុនហ៊ិននីគែន​         ខេមបូឌា ​បាន​ផលិត​ ចែក​ចាយ​ និង​ ដាក់​ចេញ​លើ​ទីផ្សារ​​​នូវ​ម៉ាក​ស្រាបៀរ​​ទាំង​ក្នុង​តំបន់​​និង​អន្តរជាតិ​របស់​ខ្លួន​រួម​មាន​ ស្រាបៀរ​ ហ៊ិននីគែន Tiger អេប៊ីស៊ី អ៊ិចស្ត្រាស្តោត អាន់ឆ័រ និង​ ហ្គោល​ក្រោននៅ​ពេញ​ផ្ទៃ​ប្រទេស​។ ដូច​គ្នា​នឹង​ការ​ដំណើរ​នៅ​ពីជុំ​វិញ​ពិភព​លោកដែរ ក្រុម​ហ៊ុនហ៊ិននីគែន​ ខេមបូឌា ​ប្តេជ្ញា​លើ​​ការ​បង្កើត​ថ្មី ការ​បណ្តាក់​ទុន​រយៈពេល​វែង ​ការ​ដាក់​លក់​ប្រកប​ដោយ​​គោល​ការណ៍​ និង​​​ផ្តោត​លើ​ការ​គ្រប់​គ្រង​តម្លៃ​។ ​ក្រោម​ពាក្យ​ស្លោក «​ស្រាបៀរ​សម្រាប់​ពិភព​លោក​ឲ្យ​កាន់​តែប្រសើរ» ​និរន្តរភាព​​ត្រូវ​បាន​​​ឆ្លាក់​​នៅ​ក្នុង​បេះ​ដូង​​នៃ​​អជីវកម្ម​របស់​យើង​។​

ទំនាក់​ទំនង​សារព័ត៌មាន​
ឡេង ស្រីនិច
MSA Marketing Solutions Asia
[email protected] +(855) 86 216 520

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]