ចិន៖ ថ្មីៗនេះ តារាស្រី Fan Bingbing បានបង្ហាញពីការងារដ៏គួរឲ្យចាប់អារម្មណ៍ ចូលរួមនៅក្នុងកម្មវិធីសប្បុរសធម៌ ជួយចាស់ជរា និងយកអំណោយទៅឲ្យក្មេង ដែលជួបការលំបាក។ ប៉ុន្តែ គ្រប់គ្នាបែរជាគិតថា តារាស្រីរូបនេះ កំពុងព្យាយាមសាងរូបភាពល្អៗ នៅក្នុងភ្នែកមហាជន។

ជាក់ស្ដែង Fan Bingbing ធ្លាប់មានភាពល្បីល្បាញ ជាមួយនឹងការចូលរួមធ្វើកម្មវិធីសប្បុរសធម៌ជាច្រើន ប៉ុន្តែចាប់តាំងពីមានរឿងអាស្រូវគេចពន្ធ សកម្មភាពរបស់នាងបែរជា ត្រូវគេថា ព្យាយាមលាបពណ៌ឲ្យមើលទៅល្អស្អាត បើទោះបីជានាង បានចូលរួមធ្វើច្រើន យ៉ាងណាក្ដី ក៏នៅមានអ្នកសើចចំអក ចំពោះនាង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ មនុស្សជាច្រើន​ ថែមទាំងបានលើកឡើងថា Fan Bingbing ពិតជាមានការពិបាក ដូច្នេះហើយ ទើបនាង ប្រើប្រាស់ប្រជាប្រិយភាព ក៏ដូចជា រូបភាពល្អៗរបស់ខ្លួន ដើម្បីកសាងកេរ្តិ៍ឈ្មោះឡើងវិញ ៕

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម៖ 

 Fan Bingbing
 Fan Bingbing
សកម្មភាពសប្បុរសធម៌ របស់ Fan Bingbing ដែលត្រូវគេរិះគន់
សកម្មភាពសប្បុរសធម៌ របស់ Fan Bingbing ដែលត្រូវគេរិះគន់
សកម្មភាពសប្បុរសធម៌ របស់ Fan Bingbing ដែលត្រូវគេរិះគន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]