ភ្នំពេញ៖  ពិតណាស់ Miss Grand កម្ពុជា ២០២១ ទើបតែកន្លងទៅថ្មីៗនេះ ដោយម្ចាស់ជ័យលាភីបានទៅលើ បេក្ខនារីតំណាងឲ្យខេត្តបាត់ដំបងមានឈ្មោះ ប៉ូគឹមថេង សុតធីតា។ ពិតណាស់ ស្របពេលបេក្ខភាពរូបនេះជាប់ឈ្មោះជាបវរកញ្ញា Miss Grand កម្ពុជា ២០២១ ក៏មានមហាជនជាច្រើនពេញចិត្ត និងត្រេកអរជំនួសជំនាងជាខ្លាំងស្ទើរគ្រប់គ្នាតែម្ដង។  

ជាងនេះទៅទៀត Miss Grand កម្ពុជា ឆ្នាំនេះ ក្រៅពីសមត្ថភាពបទពិសោធដ៏សម្បូរបែប បើយើងងាកមកមើលរូបសម្ផស្សកញ្ញា ប៉ូគឹមថេង សុតធីតា ពិតជាមានសម្រស់ស្រស់ស្អាត រូបរាងក៏ស្រឡូន និងមានកម្ពស់ខ្ពស់សាកសមជាបវរកញ្ញាពិតៗតែម្ដង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ការប្រកួតនៅលើឆាកអន្តរជាតិនៅឯទីក្រុងបាងកកក៏ត្រៀមនឹងប្រព្រឹត្តទៅឆាប់ៗនេះផងដែរ។ ពោល គឺសល់ជាងពីរខែទៀតប៉ុណ្ណោះ ដោយឡែក ងាកមកមើល ប៉ូគឹមថេង សុតធីតា វិញក៏កាន់តែត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញខ្លួនផងដែរ ជាងនេះទៅទៀតថ្មីៗនេះ បវរកញ្ញារូបនេះ គេសង្គេតឃើញថាសម្រស់នាងកាន់តែលេចធ្លោខ្លាំងឡើងពីរមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការបង្ហោះលើបណ្ដាញសង្គមជារឿយៗ ជាពិសេសក្នុងឈុតរូបលឿងស្រស់ខាងក្រោមនេះតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

ប៉ូគឹមថេង សុតធីតា
ប៉ូគឹមថេង សុតធីតា
ប៉ូគឹមថេង សុតធីតា
ប៉ូគឹមថេង សុតធីតា
ប៉ូគឹមថេង សុតធីតា
ប៉ូគឹមថេង សុតធីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]