ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រចេះ និងបក្ខពួកម្នាក់ទៀត ដែលជាអាវុធហត្ថដូចគ្នានោះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តក្រចេះ បន្ទាប់ពីចាប់ខ្លួនក្រោយប្រើប្រាស់អំពើហិង្សាយ៉ាងសាហាវព្រៃផ្សៃ ទៅលើកុមារី២នាក់ ដែលជាអ្នករស់នៅក្នុងផ្ទះរបស់ខ្លួន កាលពិពេលកន្លងទៅនេះ។
យ៉ាងណាមិញ ក្រោយកើតហេតុការណ៍ដ៏កក្រើក និងមិនធ្លាប់មានពីមុនមកនេះ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ដដែលនេះ ត្រូវបានកម្លាំងជំនាញ នាំយកទៅធ្វើត្រាប់ ចំពោះអ្វីដែលមេប៉េអឹមក្រុងក្រចេះ បានធ្វើមកលើគាត់ ដែលឲ្យសំពះនិងគោរពផ្នូរឆ្កែតាំងតែពីព្រលប់រហូតដល់យប់ ព្រមទាំងបានប្រើទារុណកម្ម និងបង្ខំឲ្យដេកអោបផ្នូរសពនោះថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ខេត្តក្រចេះ លោក ទេព ហ៊ុយ ត្រូវបានកម្លាំងអាវុធហត្ថតាមចាប់វាយខ្នោះ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ក្រោយបុគ្គលរូប បានប្រើហិង្សា និងទារុណកម្មយ៉ាងធ្ងន់ធ្ងរទៅលើក្មេងស្រីទាំង២នាក់ ដែលជាឈ្នួលបម្រើក្នុងផ្ទះ រហូតត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ដោយឡែក បក្ខពួកឈ្មោះ គឹម សុវណ្ណារិទ្ធ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៣១ ខែតុលា ក្រោយបានប្រព្រឹត្តអំពើព្រៃផ្សៃលើក្មេងស្រីទាំងពីរ ដែលជាអនីតិជន៕
ចង់ជ្រាប និងចង់ឃើញឲ្យកាន់តែបានច្បាស់បន្ដែមទៅទៀតនោះ សូមទស្សនារូបភាព និងវីដេអូខាងក្រោមទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]