ជំងឺសាច់ដុំបេះដូងធ្វើឱ្យបេះដូងឡើងរឹង រីក ឬក្រាស់ និងអាចបណ្តាលឱ្យមានស្លាកស្នាម។ ជាលទ្ធផលបេះដូងមិនអាចច្របាច់ឈាមគ្រប់គ្រាន់ដើម្បីចែកចាយទៅសរីរាង្គក្នុងរាងកាយទាំងមូលបាន។ តើមានកត្តាអ្វីខ្លះបង្កឱ្យមានជំងឺសាច់ដុំបេះដូង?
បញ្ហាសុខភាព ឬទម្លាប់ប្រចាំថ្ងៃមួយចំនួនអាចបណ្តាលឱ្យកើតជំងឺសាច់ដុំបេះដូងរួមមាន៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- ជំងឺលើសឈាមរុំារ៉ៃ
- ការខូចជាលិកាបេះដូងដោយសារគាំងបេះដូង
- បេះដូងលោតលឿនយូរខែយូរឆ្នាំ
- មានបញ្ហាប្រឹសបេះដូង
- ឆ្លងជំងឺកូវីដ-១៩
- ការឆ្លងរោគមួយចំនួន ជាពិសេសជំងឺដែលបណ្តាលឱ្យរលាកបេះដូង
- ជំងឺមេតាប៉ូលីស ដូចជាធាត់លើសទម្ងន់ ជំងឺក្រពេញទីរ៉ូអ៊ីត ឬជំងឺទឹកនោមផ្អែម
- កង្វះវីតាមីន ឬសារធាតុរ៉ែសំខាន់ៗនៅក្នុងរបបអាហារ ដូចជា thiamin (វីតាមីន B-1)
- ផលវិបាកនៃការមានផ្ទៃពោះ
- ការកកជាតិដែកនៅក្នុងសាច់ដុំបេះដូង (hemochromatosis)
- ការដុះដុំសាច់តូចៗនៃកោសិការលាក (granulomas) នៅក្នុងផ្នែកណាមួយនៃរាងកាយ រួមទាំងបេះដូង និងសួត
- ការកកប្រូតេអ៊ីននៅក្នុងសរីរាង្គ (amyloidosis)
- ជំងឺជាលិកាភ្ជាប់
- ការញុំាគ្រឿងស្រវឹងច្រើនអស់រយៈពេលច្រើនឆ្នាំ
- ការប្រើកូកាអ៊ីន អំហ្វេតាមីន ឬថ្នាំអ័រម៉ូនស្តេរ៉ូអ៊ីត
- ការព្យាបាលមហារីកដោយប្រើថ្នាំ ឬដោយកាំរស្មី
ជំងឺសាច់ដុំបេះដូងប្រហែលជាមិនមានអាការៈ ឬរោគសញ្ញាទេនៅដំណាក់កាលដំបូង ប៉ុន្តែនៅពេលដែលស្ថានភាពជំងឺវិវឌ្ឍធ្ងន់ធ្ងរ វាបង្ហាញអាការៈ ឬរោគសញ្ញាដូចខាងក្រោម៖
- ណែនទ្រូង
- ហើមជើង កជើង និងប្រអប់ជើង
- ហើមពោះដោយសារការប្រមូលផ្តុំសារធាតុរាវ
- ក្អកពេលគេង
- ពិបាកគេងផ្ងារ
- អស់កម្លាំង
- បេះដូងលោតញាប់
- វិលមុខ ធេងធោង និងសន្លប់
យើងអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺសាច់ដុំបេះដូង និងជំងឺបេះដូងផ្សេងទៀតដោយ៖
- កម្រិតការញុំាគ្រឿងស្រវឹង កុំជក់បារី ឬកុំប្រើគ្រឿងញៀន
- គ្រប់គ្រងសម្ពាធឈាម កម្រិតកូលេស្តេរ៉ូល និងជំងឺទឹកនោមផ្អែម
- ញុំាអាហារដែលល្អចំពោះសុខភាព
- ហាត់ប្រាណឱ្យបានទៀងទាត់
- គេងឱ្យបានគ្រប់គ្រាន់
- កាត់បន្ថយភាពតានតឹង
- ពិនិត្យសុខភាពបេះដូងជាប្រចាំ
ជំងឺសាច់ដុំបេះដូងមិនអាចព្យាបាលឱ្យជាទេ ប៉ុន្តែការព្យាបាលអាចគ្រប់គ្រងស្ថានភាព ឬបន្ថយការវិវដ្ដរបស់ជំងឺបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]