ភ្នំពេញ៖ ជាការពិតណាស់ ក្មេងស្រីឈ្មោះ ល្អហួស ដែលជាកូនស្រីរបស់អតីតតារាសម្ដែងអ្នកនាង ដេននី ក្វាន់ តាំងពីចាប់ផ្ដើមមានឈ្មោះល្បីល្បាញមក អ្នកណាៗក៏ដឹងដែរថា ក្មេងស្រីរូបនេះមានទម្រង់មុខស្រស់ស្អាតបែបធម្មជាតិ ពិសេសនាងក៏មានទេពកោសល្យនិងសមត្ថភាពសិល្បៈច្រើនយ៉ាង បម្រើចិត្តមហាជនឲ្យចូលចិត្ត ស្រលាញ់ស្ទើរគ្រប់គ្នា។
ជាមួយគ្នានេះដែរ បើទោះបីជាតារាស្រីវ័យ ១៣ឆ្នាំរូបនេះ នៅក្មេងខ្ចីពិតមែន ប៉ុន្តែយើងឃើញថា អាណាព្យាបាលរបស់នាង ពិតជាពូកែរៀបចំតុបតែងខ្លួនឲ្យបានសមសួនណាស់ អមនឹងរូបរាងដ៏អំណោយផលរបស់នាងតូចថែមទៀតនោះ ទើបធ្វើឲ្យ ល្អហួស ស្រស់ស្អាតគ្រប់ពេលផងដែរ។
ជាក់ស្ដែង បើបែរមកមើលរូបភាពមួយចំនួនដែលពូរបស់ ល្អហួស ទើបតែបានបង្ហោះកាលពីពេលថ្មីៗនេះ ពិតជាធ្វើឲ្យគ្រប់គ្នាមើលឡើងភ្លឹកតែម្ដង។ ព្រោះរូបភាពអស់ទាំងនោះ នាងបានតុបតែងខ្លួនបែបជានារីសម័យលង្វែក ស្លៀកពាក់និងផាត់មុខ ឈរបង្ហាញកាយវិការយ៉ាងទន់ភ្លន់ មើលទៅមួយឈុតនេះ ល្អហួស ពិតជាស្អាតខ្លាំង រហូតអ្នកគាំទ្រឃើញហើយលាន់មាត់សរសើរនាងតូចជាហូរហែ៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]