កម្សាន្ត៖ អាចនិយាយបានថា នេះគឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ សម្រាប់អ្នកដែលចូលចិត្តតាមដាន ពីទំនាក់ទំនងគូស្នេហ៍របស់តារាប្រុសស្រីល្បីៗ ដែលគូស្នេហ៍របស់ពួកគេទាំងនោះ ភាគច្រើនបានបញ្ចប់គ្នាទៅវិញ ក្រោយពីបានទាក់ទងគ្នារយៈពេលខ្លី ដោយមួយចំនួន មានទាំងការបែកបាក់ដោយភាពជូរចត់់ ថែមទៀត។
យ៉ាងណាមិញ វាមិនមែនមានទាំងស្រុងនោះទេ សម្រាប់គូស្នេហ៍តារាៗនៅក្នុងរង្វង់សិល្បៈ ដោយនៅក្នុងនោះ មានតារាប្រុសស្រីល្បីៗ ដែលបានកាន់ដៃគ្នា ជំនះគ្រប់ឧបសគ្គ ដើរទៅមុខជាមួយគ្នា យ៉ាងរឹងមាំ ព្រមទាំងមានផ្អែមល្ហែម កាន់តែខ្លាំងឡើង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ក្រឡេកមកមើល គូស្នេហ៍តារាប្រុសស្រីថៃ ទាំងប៉ុន្មានគូនេះ សុទ្ធតែមានចំណងស្នេហ៍ដ៏ស្អិតរមួត និងមានភាពល្អូកល្អើនចុះសម្រុងគ្នាយ៉ាងល្អ ដោយទំនាក់ទំនងគូស្នេហ៍របស់ពួកគេម្នាក់ៗ គឺមានរយៈពេល មិនក្រោម ៥ ឆ្នាំនោះទេ ដែលធ្វើឲ្យមនុស្សជាច្រើន តែងតែលើកមកនិយាយ ក៏ដូចជាចង់ដឹង អំពីការថែរក្សាក្ដីស្នេហ៍មួយនេះ ព្រមទាំងចង់ឃើញ ពីដំណឹងល្អរបស់ពួកគេ ក្នុងពេលឆាប់ៗនេះ ផងដែរ៕
ប្រភព៖ Sanook
បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
១. តារាស្រី Green និង លោក Thanwa ដែលមានទំនាក់ទំនងស្នេហានឹងគ្នា អស់រយៈពេល ៧ ឆ្នាំ
២. តារាស្រី Kimberley និង លោក Mark Prin មានទំនាក់ទំនងស្នេហានឹងគ្នា រយៈពេល ៨ ឆ្នាំ
៣. តារាស្រី Mint និង លោក Phupa មានទំនាក់ទំនងស្នេហានឹងគ្នា រយៈពេល ៩ ឆ្នាំ
៤. តារាស្រី Bella និង លោក Weir មានទំនាក់ទំនងស្នេហានឹងគ្នា រយៈពេល ៩ ឆ្នាំ
៥. តារាស្រី Pattie និង លោក Dan មានទំនាក់ទំនងស្នេហានឹងគ្នា ១០ ឆ្នាំ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]