រាជធានីភ្នំពេញ៖ នាព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារ មានអាយុ៥ឆ្នាំកាលពីព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានថ្លែងមានប្រសាសន៍ដោយបានដាក់ឲ្យដំណើរការឡានក្រុងសាធារណ:សម្រាប់ដឹកអ្នកដំណើរឡើងវិញ បន្ទាប់ពីបានអាក់ខានមួយរយ:ធំ ដោយសារតែជំងឺកូវីដ១៩។
សូមរំលឹកផងដែលថា មធ្យោបាយដឹកអ្នកដំណើរសាធារណ:ដែលនៅក្នុងនោះរួមមានទាំងឡានក្រុង និងកាណូត កាលពីពេលកន្លងទៅ ត្រូវបានសាលារាជធានីភ្នំពេញចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការ ចាប់តាំងពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]