រាជធានីភ្នំពេញ៖ ពិតណាស់ មហាជន ក៏ដូចជា អ្នកគាំទ្រនិយមតាមដានកំប្លែង ប្រាកដជានៅចាំហើយ តារាកំប្លែងរួមទ្រនំជាមួយនាយកុយ តាចេក បាត់ខ្លួនពីវិស័យសិល្បៈជាយូរមកហើយ ដោយមហាជនមួយចំនួន ក៏មានចម្ងល់ផងដែរថាតើ តារាកំប្លែងរូបនេះ បាត់មុខទៅណាទើបមិនដែលបង្ហាញវត្តមាននៅលើកញ្ចក់ទូរទស្សន៍ទៀត។

បើតាមប្រភពព័ត៍មាន​ កន្លងមក​ តារាកំប្លែងពូកែថ្វីមាត់ តាចេក តាមដឹង បច្ចុប្បន្ននេះ បានចាកចេញពីវិស័យសិល្បៈ មកប្រកបរបរលក់ផ្លែឈើ និងគ្រឿងភេសជ្ជៈបន្តិចបន្តួច គ្រាន់ចិញ្ចឹមជីវិត នៅរមណីយដ្ឋានគិរីរម្យ នៅមុខរីសតអូរំចត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើតាមការបញ្ជាក់ពីសាម៉ីខ្លួន លោកតាចេក បានរៀបរាប់ថាការលក់ដូរនៅផ្លែឈើរបស់លោកមិនសូវសមប្រកបឡើយ ព្រោះលោកខំចេញពីផ្ទះមកក្រៅរកស៊ីហើយ តែនៅតែមិនកាក់កបឡើយចាប់តាំងពីលក់មកដល់ឥឡូវ។

បើតាមសំណេររបស់ តាចេក បានសរសេររ៉ាយរ៉ាប់នៅលើបណ្តាញសង្គមដូច្នេះថា៖

តាចេក

បើតាមព័ត៍មានខ្លះ បានបង្ហើបឱ្យដឹងថា មានមហាជន ក៏ដូចជាអ្នកគាំទ្រ ពិតជាចង់ឃើញវត្តមានរបស់តារាកំប្លែងសំបូរវោហារស័ព្ទ ត្រឡប់មកកំដរអារម្មណ៍ និង ធ្វើឱ្យអ្នកគាំទ្រ ទប់សំណើចមិនជាប់ជាមួយការសម្តែងរបស់រូបលោក៕

តាចេក
តាចេក
តាចេក
តាចេក
តាចេក
តាចេក
តាចេក
រូបភាព
តាចេក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]