ភ្នំពេញ៖ នាពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យអ្នកធុរកិច្ចខ្មែរដែលមកពីក្រៅប្រទេស ធ្វើចត្តាឡីស័កនៅផ្ទះដោយអនុវត្តចាប់ពីថ្ងៃនេះតទៅ។

ដោយឡែក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុញ្ញាត ឲ្យអ្នកធុរកិច្ចរបស់កម្ពុជា ដែលចេញទៅក្រៅប្រទេស ហើយត្រឡប់មកកម្ពុជាវិញ អាចធ្វើចត្តាឡីស័កនៅតាមផ្ទះបាន ដោយចាប់អនុវត្តពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ ដោយសម្តេចបានមានប្រសាសន៍ថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  សម្តេចតេជោ ហ៊ុន សែន

ចំពោះការអនុញ្ញាតនេះនឹងសម្រួលដល់ការធ្វើធុរកិច្ចនៅកម្ពុជា ខណៈដែលអ្នកធ្វើធុរកិច្ចមិនចំណាយពេលវេលាយូរ។

សម្តេចតេជោក៏បញ្ជាក់ទៀតថា រាជរដ្ឋាភិបាលក៏កំពុងតែពិចារណាផងដែរ ក្នុងការកាត់បន្ថយពេលវេលានៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកធ្វើដំណើរចូលកម្ពុជា សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ។ ដោយឡែកអ្នកមិនទាន់ចាក់វ៉ាក់សាំង នៅតែតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដដែល។

យ៉ាងណាមិញ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានប្រកាសបើកដំឡើងការសង្គម សេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ លើគ្រប់វិស័យ និងការរស់នៅតាមបែបគន្លងថ្មី ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

  សម្តេចតេជោ ហ៊ុន សែន
  សម្តេចតេជោ ហ៊ុន សែន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]