រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីប៉ុន្មានថ្ងៃមុននេះ ផ្ទុះការភ្ញាក់ផ្អើលលើបណ្តាញសង្គមជាខ្លាំង ក្រោយពេល តារាសម្តែង និងតារាមូដែលស៊ិចស៊ី លោក អេឡិច ចិត្រា ជួបគ្រោះថ្នាក់ចរាចរណ៍ បើករថយន្ត BMW បុកឡានដឹកសាំង មួយទំហឹង ធ្វើឲ្យខូចខាតរថយន្តសេរីថ្លៃរបស់ខ្លួន ខាងមុខខ្ទេច។
ជាសំណាងល្អ រូបលោក មានសុវត្ថិភាព មិនបង្កឲ្យមានរបួស ដែលចម្ងល់ជុំវិញបញ្ហានេះ ត្រូវបាន អ្នកលេងបណ្តាញសង្គម ចោទជាសំណួរជាច្រើន ក្នុងនោះ មានខ្លះថា ដោយសារតែ រូបលោក បើកបរក្នុងឥទ្ធិពលស្រវឹងជោគជាំ មិនអាចគ្រប់គ្រងអារម្មណ៍បាន ខ្លះទៀតថា ដោយសារតែ រូបលោក ងងុយជ្រុលចង្អូត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្មីៗនេះ សាមីខ្លួន តារាប្រុស អេឡិច ចិត្រា បានបញ្ជាក់ថា ពេលនោះគឺ រូបលោកមកពីលេងផ្ទះផ្ទាល់ខ្លួន នៅខេត្តសៀមរាប ហើយត្រូវបកមករាជធានីភ្នំពេញ ដើម្បីរៀបចំកម្មពិធីឲ្យគេនៅ ផ្សារទំនើបអ៊ីអនសែនសុខ។ មួយវិញទៀត ដោយសារតែ កម្មពិធីនោះ ត្រូវរៀបចំតាំងពីម៉ោង ៩ព្រឹក រហូតដល់ ៩យប់ ទើបត្រូវឲ្យខ្លួន ប្រញាប់មកវិញ តែសំណាងអាក្រក់ មកដល់ចំណុចកើតហេតុ រូបលោក បែរជាអស់កម្លាំង ងងុយទន់ភ្នែកមួយភ្លែត ធ្វើឲ្យ វ៉ាក់អើនឹងឡានដឹកសាំង ធ្វើឲ្យមានគ្រោះថ្នាក់ចរាចរណ៍ តែហេងវិញ ដោយសារតែ រថយន្តមានពងសុវត្ថិភាព ទើបរូបលោក គ្មានរបួស រីឯ រថយន្តត្រូវខូចខាតខ្ទេច ផ្នែកខាងមុខ ចំណែករថយន្តដឹកប្រេងឥន្ធនៈវិញក៏រងការខូចខាតក្រពឹតកាងដែក និងខូចសំបកកង់រថយន្តនៅក្រោយចំនួន១ផងដែរ ៕
បើចង់ដឹងឲ្យកាន់តែច្បាសថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ប្រភព ៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]