រាជធានីភ្នំពេញ៖ ពិតណាស់ មហាជនប្រាកដជាជ្រាបរួចមកហើយ រឿងរ៉ាវបំណុលវណ្ឌរបស់តារាកំប្លែងសំបូរថ្វីមាត់ អ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុង ដែលថ្មីៗកន្លងមកនេះ បានធ្វើឱ្យកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ដោយសាធារណជន ស្រង៉ាកចិត្តនិង អាណិតគ្រប់គ្នារឿងបំណុលដោះមិនចេញ រហូតប្រកាសសុំលុយមហាជនមកដោះបំណុល តែចុងក្រោយ បែរជាវេរប្រាក់ជូនម្ចាស់ដើមវិញ ដោយអ្នកនាង លក់អ្វីៗដែលខ្លួន រួចចាប់ផ្តើមរកស៊ីឡើងវិញ។
ដោយឡែក ក្រោយពីស្ងប់ស្ងាត់រឿងបំណុលនេះ ស្រាប់តែ អ្នកនាង ខ្ញុង បានបោះពាក្យសម្តីថា បាក់រូបបាក់ឆោម នាងអាចកែវិញបាន តែខ្លួនបាក់ទឹកចិត្ត ប្រាកដជាយ៉ាប់មិនខាន ដូច្នេះ រូបនាងមិនអនុញាតិខ្លួនបាក់ទឹកចិត្តនោះទេ ហើយក៏អរគុណដល់បងប្អូនដែលតែងតែជួយកម្លាំងចិត្តរូបនាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមសំណេររបស់តារាកំប្លែងស្រី ខ្ញុង បានសរសេរដូច្នេះថា៖
សូមរំលឹកផងដែរថា មកទល់បច្ចុប្បន្ននេះ តារាកំប្លែងស្រីរូបនេះ កំពុងតែខិតខំប្រឹងប្រែង ដោយនាងឡាយលក់នូវគ្រឿងផ្អាប់ ម្ហូបអាហារ ត្រីងៀត ជាដើម ដើម្បីផ្គត់ផ្គង់ ក៏ដូចជា ចាប់ផ្តើមជីវិតថ្មី ក្នុងគោលបំណងដើម្បីដោះបំណុលវណ្ឌក។ ក្នុងនោះ អ្នកនាង ខ្ញុង ថ្មីៗកន្លងមកនេះ ក៏បានប្រកាសលក់ទាំងឡានរបស់ស្វាមី គ្រែដេក ទូទឹកកក ទូដាក់ខោអាវ ថែមទៀតផង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]