ថៃ៖ តារាស្រីសាច់ចាំវ័យ ៤២ឆ្នាំ Aum Patchrapa ទោះវ័យកាន់តែជ្រេបន្តិចមែន ប៉ុន្តែនាងនៅតែបន្តក្នុងវិស័យសិល្បៈ និងមានការគាំទ្រច្រើនពីទស្សនិកជន ទាំងក្នុងនិងក្រៅប្រទេស។ ម្យ៉ាងវិញទៀត នាងនៅតែទទួលបានតំណែងជាតួឯកស្រី គ្រប់ពេលដែលនាងសម្ដែងរឿងម្ដងៗ។ មិនតែប៉ុណ្ណោះ គេសង្កេតឃើញតារារូបនេះ មានការងារខ្លាំងជាមួយការងារថតស្ពតផ្សាយពាណិជ្ជកម្ម និងថតខ្សែភាពយន្តថ្មីៗផងដែរ។

យ៉ាងណាមិញ Aum Patchrapa ជាតារាស្រីជើងចាស់មួយរូបដែលមានភាពលេចធ្លោបំផុតចាប់តាំងពីឈានជើងចូលសិល្បៈមកទាល់បច្ចុប្បន្ន។ ពិតឍណាស់ បើទោះត្រូវចេញថតហាលក្ដៅ ត្រូវភ្លៀងយ៉ាងណា ក៏សម្រស់នាងមិនចាស់តាមអាយុសោះឡើយ។ ជាពិសេស នាងនៅតែអាចមើលថែសុខភាព និងរូបសម្ផស្សឲ្យនៅស្រស់ស្អាត និងថែស្បែកមិនឲ្យជ្រាវជ្រួញសូម្បីបន្តិច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង គេដឹងផងដែរថា Aum Patchrapa ជាសិល្បការិនីមួយរូបដែលនិយមតែងខ្លួនស្លៀកនូវឈុតសម្លៀកបំពាក់ស៊ិចស៊ីជាញឹកញាប់។ ក្នុងនោះដែរ ទោះបីនាងស្លៀកពាក់សម្លៀកបំពាក់សាមញ្ញយ៉ាងណា ក៏នាងនៅតែច្នៃយ៉ាងណាឲ្យខ្លួនឯងមើលទៅមានភាពទាក់ទាញ។ ដោយថ្មីៗនេះ តារាស្រីរូបនេះបានពាក់អាវសាច់ក្រណាត់ដៃវែងធម្មតាប៉ុណ្ណោះ តែនាងបានប្រឡេះឡេវអាវធ្វើជាស្ទាយ៍ ហើយបញ្ចេញដើមទ្រូងដ៏ទ្រលុកទ្រលន់ មើលទៅស៊ិចស៊ីទាក់ភ្នែកតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

Aum Patchrapa
Aum Patchrapa 
Aum Patchrapa
Aum Patchrapa 
Aum Patchrapa
Aum Patchrapa
Aum Patchrapa 
Aum Patchrapa 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]