ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោះថ្នាក់ចរាចរណ៍ទាក់ទងទៅនឹងកត្តាសំខាន់៣គឺ កត្តាមនុស្ស កត្តាយានយន្ត និងកត្តាអាកាសធាតុ។ អត្រានៃគ្រោះថ្នាក់ភាគច្រើន ដែលមានចំនួនប្រមាណ ៧៥% គឺទៅលើអ្នកធ្វើដំណើរ និងបើកបរម៉ូតូ ដែលក្នុងចំណោមនេះ ៧៨% បង្កដោយការមិនបានពាក់មួកសុវត្ថិភាព ឬប្រើប្រាស់មិនបានត្រឹមត្រូវ។ គ្រោះថ្នាក់នៃអ្នកបើកបរ និងធ្វើដំណើរតាមម៉ូតូភាគច្រើនកើតឡើងប៉ះទង្គិច និងបង្ករបួសធ្ងន់ធ្ងរ ឬអាចស្លាប់ដោយការប៉ះទង្គិចទៅលើក្បាល។ អាស្រ័យដោយហេតុនេះ ក្រសួងបានលើកផែនការគៀងគរមួកសុវត្ថិភាព ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ។ តាមរយៈផែនការនេះ កាលពីថ្ងៃច័ន្ទ ០៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២១ នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយនឹង ក្រុមហ៊ុនមីឆែលីន និង ក្រុមហ៊ុនវើលដ៍ប្រីជត្រេឌីង  បានប្រារព្វពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ក្នុងគោលបំណងគាំទ្រ និងលើកកម្ពស់សុវត្ថិភាពនៃការបើកបរនៅលើដងផ្លូវ។

ពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្លែងក្នុងឱកាសនេះ លោក ហ៊ុំ ណារិន នាយកគ្រប់គ្រង តំណាងក្រុមហ៊ុនវើលដ៍ប្រីជត្រេឌីង ដែលជាក្រុមហ៊ុននាំចូលផ្ដាច់មុខក្នុងប្រទេសកម្ពុជា នូវសំបកកង់ម៉ាក MICHELIN និង BFGoodrich មានប្រសាសន៍ថា៖

ប្រសាសន៍លោក ហ៊ុំ ណារិន 

លោក ហ្គ្រេសហ្គយ ហ្គោដ អ្នកគ្រប់គ្រងប្រចាំប្រទេស តំណាងក្រុមហ៊ុន MICHELIN ក៏បានលើកឡើងផងដែរថា៖

ប្រសាសន៍លោក ហ្គ្រេសហ្គយ ហ្គោដ 
ពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ

លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានកត់សម្គាល់ថា ការចូលរួមក្នុងថ្ងៃនេះបានចូលរួមដល់យុទ្ធសាស្ត្ររបស់ក្រសួង ក្នុងការគៀងគរមួក១០ម៉ឺនមួក ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ។  តាមរយៈកិច្ចសហការណ៍នាថ្ងៃនេះ ក្រសួងនឹងសហការណ៍ជាមួយនឹងស្ថាប័ន៧ផ្សេងទៀត នៅតាមខេត្ត និងរាជធានី រួមមានមន្ទីរសាធារណការ​និងដឹកជញ្ជូ​នខេត្តស្វាយរៀង ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តប៉ៃលិន វិទ្យុFM 102 និងនាយកដ្ឋានផលិតកម្មវិធី នៃក្រសួងព័ត៌មាន ដើម្បីធ្វើការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នូវសារៈសំខាន់ស្ដីអំពីសុវត្ថិភាពក្នុងការបើកបរ។ តាមរយៈការចូលរួមនេះ យើងសង្ឃឹមថានឹងជួយកាត់បន្ថយដល់អត្រាគ្រោះថ្នាក់ ដែលប៉ះពាល់ដល់ក្បាល។ ក្នុងនោះផងដែរ ការប្រើប្រាស់ និងយល់ដឹងអំពីសំបកកង់ក៏នៅមានកម្រិតនៅឡើយ ដែលជាចំនុចសំខាន់ដែលគួរគិតគូរដល់។ ការប្រើប្រាស់សំបកកង់ដែលគ្មានគុណភាព ឬសំបកកង់មួយទឹកនឹងផ្ដល់ហានិភ័យនៃការផ្ទុះកង់ ដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អ្នកបើកបរ។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ដល់ស្ថាប័នពាក់ព័ន្ទទាំងអស់ខាងលើ និងផ្ដល់តម្លៃខ្ពស់ចំពោះការចូលរួមដ៏មានតម្លៃនេះ។ 

សូមបញ្ចាក់ថា យុទ្ធនាការផ្សព្វព្វផ្សាយអំពីសុវត្ថិភាពនៅលើដងផ្លូវនេះ នឹងចាប់ផ្ដើមនៅថ្ងៃទី​២៨ ខែតុលា រហូតដល់ដំណាច់ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​ តាមរយៈការផ្សព្វផ្សាយនូវវីដេអូអប់រំស្ដីពីការបើកបរ ការប្រើប្រាស់ផ្លូវ ការប្រើភ្លើងសញ្ញា និងការថែរក្សាសំបកកង់។ យើងក៏មានផ្ដល់ជាសំនួរ នៅលើទំព័រហ្វេសប៊ុករបស់នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្ទីរសាធារណការខេត្តស្វាយរៀង សៀមរាប ព្រះវិហារ ប៉ៃលិន នាយកដ្ឋានផលិតកម្មវិធីនៃក្រសួងព័ត៌មាន និងវិទ្យុអេហ្វអឹម១០២ ផងដែរ។ អ្នកដែលបានចូលរួមឆ្លើយសំនួរត្រឹមត្រូវ នឹងត្រូវបានជ្រើសរើស និងប្រកាសជូនតាមរយៈទំព័រហ្វេសប៊ុករបស់ស្ថាប័នខាងលើ រួមនឹងហ្វេសប៊ុករបស់ មីឆែលីន https://web.facebook.com/MichelinCambodia និង វើលដ៏ប្រីជ https://web.facebook.com/worldbridgetradin?_rdc=1&_rdr ដើម្បីទទួលបានរង្វាន់មួកសុវត្ថិភាពខាងលើ៕

ពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ

អំពីក្រុមហ៊ុន Michelin

ជាក្រុមហ៊ុនផលិតសំបកកង់ឈានមុខគេ Michelin ប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវការធ្វើដំណើររបស់អតិថិជន​ រក្សានិរន្តរភាព ការរចនា និងការចែកចាយនូវសំបកកង់រថយន្តដែលស័ក្ដិសមបំផុត សេវាកម្ម និងដំណោះស្រាយតាមតម្រូវការរបស់អតិថិជន ផ្ដល់នូវសេវាកម្មឌីជីថល ការបង្ហាញផ្លូវ និងផ្ដល់ការណែនាំឆ្ពោះទៅបង្កើនផាសុកភាពនៅពេលធ្វើដំណើរ ព្រមទាំងផ្ដល់នូវបទពិសោធន៍ដ៏ពិសេសអស្ចារ្យ ក៏ដូចជាបង្កើតសម្ភារៈប្រកបដោយបច្ចេកវិទ្យាខ្ពស់ដែលបម្រើឱ្យវិស័យជាច្រើនទៀតផងដែរ។ ក្រុមហ៊ុន Michelin មានទីសា្នក់ការកណ្ដាលនៅ Clermont-Ferrand ប្រទេសបារាំង ហើយក្រុមហ៊ុនមានប្រតិបត្តិការចែកចាយសំបកកង់នៅក្នុងប្រទេសចំនួន 170 មានបុគ្គលិកបម្រើការជាង 123,600​ នាក់ និងមានរោងចក្រផលិតសំបកកង់ចំនួន 71 រោងចក្រ ដែលរោងចក្រទាំងអស់នេះបានផលិតសំបកកង់រថយន្តសរុបប្រមាណជា 170 លានសំបកកង់នៅក្នុងឆ្នាំ2020។ (www.michelin.com)។

ទំនាក់ទនងផ្នែកផ្សព្វផ្សាយ

Name: WorldBridge

Phone: 015 222 886 / 095 222 771

FB: https://web.facebook.com/worldbridgetradin?_rdc=1&_rdr

IG: https://www.instagram.com/worldbridgetrading/

Telegram Channel: https://t.me/WorldbridgeTrading

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]