ចិន៖ កាលពីថ្ងៃទី១ ខែវិច្ឆិកា កន្លងទៅនេះ យោងតាមទំព័រ Sina បានរាយការណ៍ថា តារាចម្រៀងប្រុស លោក Wu Yifan ត្រូវបានក្រុមហ៊ុន Vatti ប្តឹងពី រឿងជម្លោះកិច្ចសន្យា ដែលលោក គឺជាអ្នកតំណាងនៃម៉ាកឧបករណ៍ប្រើប្រាស់ របស់ក្រុមហ៊ុនមួយនេះ។
យ៉ាងណាមិញ នៅក្នុងអំឡុងពេលនៃកិច្ចសហប្រតិបត្តិការ តារាប្រុសរូបនេះ ក៏បានជាប់ពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទ ដែលបណ្តាលឲ្យមុខមាត់របស់ ក្រុមហ៊ុន ត្រូវខូចខាត ផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដោយសារតែត្រូវរៀបចំឡើងវិញ នូវយុទ្ធនាការ ផ្សាយពាណិជ្ជកម្មទាំងមូល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមប្រភពដដែលនេះ បានលើកឡើងទៀតថា នៅក្នុងរយៈពេល៣ខែកន្លងមកនេះ ក្រុមហ៊ុន Vatti បានទាក់ទងទៅលោក Wu Yifan ម្តងហើយម្តងទៀត ដើម្បីសុំសំណង ប៉ុន្តែមិនមានការឆ្លើយតបនោះទេ។ ដូច្នេះ ទើបគេសម្រេចចិត្តប្តឹង ហើយនេះ ក៏ជាម៉ាកយីហោដំបូងគេដែរ ដែលបានចេញមកប្ដឹង ទៅលើតារាប្រុសរូបនេះ៕
បច្ចុប្បន្ននេះ លោក Wu Yifan កំពុងត្រូវឃុំខ្លួន នៅពន្ធនាគារ សង្កាត់ Chaoyang ក្រុងប៉េកាំង ដែលលោកត្រូវបានចោទប្រកាន់ពីបទរំលោភក្មេងស្រី។ ប៉ុន្តែទោះជាយ៉ាងណា ខាងប៉ូលីស មិនទាន់បញ្ចេញលទ្ធផល នៃការស៊ើបអង្កេតថ្មីនេះ នៅឡើយទេ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]