រាជធានីភ្នំពេញ ៖ ជឿជាក់ថា មហាជនខ្មែរមិនតិចនាក់ទេ ដែលបានស្គាល់ លោក អេង ឫទ្ធី សិល្បករជើងចាស់ និងជាអតីតពីធីករកម្មវិធីល្បីឈ្មោះ រាត្រីពណ៌ស្វាយ របស់ស្ថានីយទូរទស្សន៍បាយ័ន មិនតែប៉ុណ្ណោះ រូបលោក ក៏ត្រូវបាន គេស្គាល់ច្បាស់ថាជា ស្វាមីរបស់តារាស្រីជើងចាស់ អ្នកនាង ស៊ឹម សូលិកា ផងដែរ។

យ៉ាងណាមិញ កាលពីប៉ុន្មានខែមុននេះ រូបលោក និងភរិយា បានទម្លាយមុខជំនួញថ្មី មិនតែប៉ុណ្ណោះ ក៏ធ្លាប់បង្ហើបប្រាប់ថា ការងារខ្លះវាមិនល្អមើលទេ តែវាល្អសុី​ នោះគឺ រោងបោះពុម្ពធំមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ក្រោយបើកដំណើរការជំនួញថ្មីមិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះ លោក អេង ឫទ្ធី ឡើងឋានៈជា ប្រធានក្រុមពិធីករ-ពិធីការិនី ផ្នែកសិល្បៈរបស់ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន នៃក្រុមហ៊ុនបាយ័នព័ត៌មាន។

មិនតែប៉ុណ្ណោះ តារាប្រុសជើងចាស់រូបនេះ បានបង្ហោះសារ យ៉ាងដូច្នេះថា ៖

រូបភាព
លោក អេង ឫទ្ធី 
លោក អេង ឫទ្ធី​ និងភរិយា 
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]