ប្រទេសជប៉ុន៖ កាលពីពេលថ្មីៗកន្លងទៅ ជារឿងដ៏សែនភ្ញាក់ផ្អើលមួយដែលកើតមាននៅក្នុងប្រទេសជប៉ុន ក្រោយពេលដែលអាជ្ញាធរទីក្រុង Tsu ខេត្ត Mie ស្ថិតនៅភូមិភាគកណ្តាលប្រទេសជប៉ុនបានប្រកាសរកឃើញប្រាក់សរុបចំនួន ២,៨៦ លានយ៉េន ដែលប្រមូលបានពីសំរាមតាមផ្ទះនៅឯមជ្ឈមណ្ឌលកែច្នៃ និងកែច្នៃសំរាមក្នុងក្រុងTsu ក្នុងប្រទេសជប៉ុន។
យ៉ាងណាមិញ យោងតាមប្រសាសន៍របស់អជ្ញាធរមានសមត្ថកិច្ចប្រចាំក្រុង Tsu ខេត្ត Mie បានមានប្រសាសន៍យ៉ាងដូច្នេះថា ប្រសិនបើក្រោយរយៈពេល ៣ ខែម្ចាស់ប្រាក់ ២,៨៦ លានយ៉េននេះមិនមកទទួលវិញទេ យើងនឹងប្រមូលដាក់ក្នុងមូលនិធិទីក្រុងដើម្បីជាប្រយោជន៍រួម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា នេះមិនមែនជាលើកទី១ទេ ដែលករណីមួយនេះកើតមាននៅប្រទេសជប៉ុន ដោយកន្លងមកក៏ធ្លាប់មានករណីស្រដៀងគ្នានេះ ធ្លាប់កើតមានផងដែលនៅក្នុងតំបន់ផ្សេងៗគ្នានៅក្នុងប្រទេសជប៉ុន ដោយប្រសិនបើមិនអាចរកម្ចាស់លុយនោះឃើញទេ គេនឹងយកវាទៅដាក់ចូលក្នុងមូលនិធិទីក្រុងដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍរួម៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]