ភ្នំពេញ៖ ភោជនីយដ្ឋាន ឌីមសាំ ថ្មីមួយ បានបើកទ្វារទទួលស្វាគមន៍អ្នកចូលចិត្តទទួលទានអាហារឌីមសាំ នៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ ដោយមានម្ចាស់ជាសហគ្រិនវ័យក្មេងកូនកាត់ខ្មែរ-ថៃ ដែលមានមហិច្ឆតាលើកកម្ពស់ស្តង់ដារចំណីអាហារ និងបង្ហាញថា ម៉ាកយីហោកម្ពុជាក៏អាចប្រកួតប្រជែងជាមួយម៉ាកយីហោអន្តរជាតិបានដែរ ។
KIN Bun House ដែលមានទីតាំងស្ថិតនៅលើមហាវិថី ម៉ៅសេទុង ក្បែរស្តុបបូកគោ កណ្ដាលរាជធានីភ្នំពេញ ផ្ដោតសំខាន់ទៅលើការចែករំលែកបទពិសោធន៍ម្ហូបអាហារជាមួយមិត្តភក្ដិ និងគ្រួសារ ។ នេះបើយោងតាមស្ថាបនិក និងម្ចាស់ភោជនីយដ្ឋាន លោក ថានិសន សេថាស៊ុផាង ។ នៅជាប់នឹងភោជនីយដ្ឋាន KIN Bun House នេះតែម្ដង កាហ្វេ Best Coffee ក៏ត្រៀមខ្លួនបម្រើដល់អតិថិជន ខណៈពួកគេរីករាយទទួលទានអាហារ ឌីមសាំ ផងដែរ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក ថានិសន បានថ្លែងថា ៖
លោក ថានិសន ដែលមានឈ្មោះក្រៅហៅថា «Big» កើតនៅក្នុងគ្រួសារដែលមានម្ដាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិថៃ ដែលបានប្រកបមុខរបរអាជីវកម្មនៅក្នុងប្រទេសកម្ពុជាជាង ៣ទសវត្សរ៍មកហើយ ។ លោក Big បានបញ្ចប់ការសិក្សាពីសាលា Le Cordon Bleu ដែលជាសាលារៀនជំនាញម្ហូបអាហារដ៏ល្បីល្បាញមួយនៅលើពិភពលោក ។ យោងតាមលោក Big ភោជនីយដ្ឋាន KIN Bun House មានអត្ថន័យជ្រាលជ្រៅណាស់ចំពោះរូបលោក និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងក្រុមគ្រួសាររបស់លោក ។
លោក Big លើកឡើងយ៉ាងដូច្នេះ៖
សហគ្រិនស្ត្រីលេចធ្លោមួយរូបនៅកម្ពុជា អ្នកស្រី ជា សុខលាង គឺជាស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន ECO Great Mekong Solutions។ អ្នកស្រីបានមានប្រសាសន៍ថា អ្នកស្រីឧស្សាហ៍នាំឪពុកម្ដាយមកទទួលទានអាហារនៅភោជនីយដ្ឋាន KIN Bun House នេះណាស់ ។
អ្នកស្រី ជា សុខលាង បានពោលយ៉ាងដូច្នេះអំពី KIN Bun House ៖
អ្នកស្រី សុខលាង បានបន្ថែមថា៖
ភោជនីយដ្ឋានដែលមានទស្សនវិស័យដ៏មហិច្ឆតា
KIN Bun House មានគោលការណ៍ស្នូលដ៏គួរឲ្យចាប់អារម្មណ៍៖ គុណភាព ភាពងាយស្រួល និងតម្លៃធូរថ្លៃ។ យោងតាមលោក Big ដែលជាម្ចាស់ភោជនីយដ្ឋាន លោកប្ដេជ្ញាធ្វើឲ្យអាហារឌីមសាំនៅ KIN Bun House មានគុណភាពតាមស្តង់ដារអន្តរជាតិ ប៉ុន្តែតម្លៃវិញ គឺធូរថ្លៃដែលអ្នកណាៗក៏អាចទទួលទានបានដែរ ។
ភោជនីយដ្ឋាននេះ មានផែនការដ៏មហិច្ឆតាមួយសម្រាប់អនាគត គឺចង់ប្រែក្លាយខ្លួនទៅជាម៉ាកយីហោក្នុងស្រុកមួយដែលមានស្តង់ដារអន្តរជាតិ ដែលអាចលក់សិទ្ធិអាជីវកម្ម franchise បន្តទៅកាន់បណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ថែមទៀតផង ។
លោក Big បាននិយាយយ៉ាងដូច្នេះថា៖
លោក Big បានបន្ថែមទៀតថា៖
ត្រៀមខ្លួនរួចស្រេចដើម្បីការបើកប្រទេសឡើងវិញ
នៅមុនពេលនៃការផ្ទុះឡើងនូវជំងឺរាតត្បាតកូវីដ-១៩ វិស័យភោជនីយដ្ឋាននៅកម្ពុជាបានរីកលូតលាស់យ៉ាងខ្លាំង ។ ហើយលោក Big ជឿជាក់ថា ភ្ញៀវទេសចរ និងវិនិយោគិនជាច្រើននឹងវិលត្រឡប់ចូលមកកម្ពុជាសាជាថ្មី នៅពេលដែលប្រទេសនេះបើកឡើងវិញ បន្ទាប់ពីជួបវិបត្តិជំងឺឆ្លងអស់រយៈពេលជិត ២ឆ្នាំកន្លងមក ដោយសារតែកម្ពុជាមានអត្រាចាក់វ៉ាក់សាំងឲ្យប្រជាជនរួចរាល់ខ្ពស់បំផុតនៅក្នុងតំបន់ ។
លោក Big និយាយថា នៅក្នុងភោជនីយដ្ឋាន KIN Bun House វិធានការបង្ការត្រូវបានអនុវត្តយ៉ាងហ្មត់ចត់ជាទីបំផុត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាត ហើយបុគ្គលិកទាំងអស់សុទ្ធតែទទួលបានការបណ្ដុះបណ្ដាល ដើម្បីត្រៀមលក្ខណៈសម្រាប់ទទួលភ្ញៀវ ដែលនឹងអញ្ជើញមកច្រើនកុះករនាពេលខាងមុខ ។
លោក Big និយាយយ៉ាងដូច្នេះថា ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]