តារាកម្សាន្ត៖ កំពូលអធិរាជសម្លេងមាស សុិន ស៊ីសាមុត កេីតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣៣ នៅក្នុងតំបន់ភូមិភាគឥសានប្រទេស ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ព្រះរាជាណាចក្រកម្ពុជា។ លោកគឺជា អ្នកនិពន្ធបទចម្រៀង និងជាអ្នកចម្រៀងខ្មែរដ៏ល្បីល្បាញ នាអំឡុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០ ។ លោកមានរហស្សនាមថា អធិរាជសំឡេងមាស (Emperor of the Golden Voice) ដែលត្រូវបានបំពាក់មេដាយមាសកិត្តិយស ពីព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហនុ និងជាអ្នកចម្រៀងប្រុសខ្មែរដ៏ល្បី ដែលទទួលបានការគាំទ្រ និងស្ថិតនៅក្នុងការចងចាំរបស់ប្រជាជនខ្មែរ មកទល់នឹងពេលបច្ចុប្បន្ន។
យ៉ាងណាមិញ ងាកក្រលេកមកមើលផ្ទះកំណើតរបស់អធិរាជសម្លេងមាស សុិន សុីសាមុត ដែលមានទីតាំងស្ថិតនៅក្នុងខេត្តស្ទឹងត្រែងឯណេះវិញ ឃើញថាឆ្លងកាត់នៅរបបប្រវត្តិសាស្រ្ត និងមានអាយុកាលជាយូរឆ្នាំ ផ្ទះបុរាណមួយនេះ មានសភាពចាស់ទ្រុឌទ្រោមបណ្តើរៗហើយ ប៉ុន្តែសោភ័ណភាពនៅតែបន្តរក្សាបាននូវភាពស្អាត ជាពិសេសទេសភាពបរិវេណជំនាន់នៅតែស្រស់ស្អាត រហូតធ្វើឲ្យមហាជន ទ្រាំមិនសរសើរមិនបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា ក្រោយរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុលពត បានដួលរលំ ភរិយា និងក្រុមគ្រួសាររបស់អធិរាជសម្លេងមាស សុិន សុីសាមុត បានរក្សាទុក និងបន្តថែរក្សាផ្ទះបុរាណក្នុងស្រុកកំណើតមួយនេះ ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់៕
ចង់ជ្រាបកាន់តែច្បាស់ជាងនេះទៅទៀតនោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]