ភ្នំពេញ៖ បន្ទាប់ពីជោគជ័យក្នុងការពង្រីកសាខាធំៗជាបន្តបន្ទាប់ ពេលនេះ «ភោជនីយដ្ឋាន បាយ័ន» ក៏បើកប្រេនហាង «អូនគុយទាវ» ថ្មីស្រឡាងមួយបន្ថែមទៀត ដើម្បីធ្វើការលក់ប្រេនឆាយជូនដល់ម្ចាស់អាជីវកម្មដែលចង់ធ្វើជំនួញបើកហាងគុយទាវ ហើយមិនចំណាយដើមទុនខ្ពស់។

  ហាង «អូនគុយទាវ»
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ហាង «អូនគុយទាវ» 
  ហាង «អូនគុយទាវ» 

អតិថិជនគ្រាន់តែទិញសិទ្ធិធ្វើអាជីវកម្មក្នុងតម្លៃត្រឹមតែ 8888$ នឹងទទួលបានតូបគុយទាវមួយដ៏ស្រស់ស្អាត នៅក្នុងនោះរួមមាន តុ កៅអី ឆ្នាំងស៊ុប ចានតូចធំ និងការរៀបចំលម្អផ្សេងៗ ដោយអ្នកទិញប្រេនឆាយរង់ចាំតែឈរលក់យកថវិការចំណេញតែម្ដង។

  ហាង «អូនគុយទាវ» 

យ៉ាងណាមិញក្នុងតម្លៃ 8888$ នេះ សម្រាប់តែអតិថិជន 20 សាខាដំបូងតែប៉ុណ្ណោះ សម្រាប់អ្នកទិញសិទ្ធិបើកលក់ក្រោយប្រូម៉ូសិននេះ និងអាចចំណាយតិចបំផុតក៏ ១ម៉ឺនដុល្លាផងដែរ ទើបទទួលបានតូប និងសម្ភារៈមួយចំនួនខាងលើ។

  ហាង «អូនគុយទាវ» 

លោកស្រី ថេ ដាឡែន អគ្គនាយិការ «ភោជនីយដ្ឋានបាយ័ន» បានឱ្យដឹងថា មុខម្ហូបសំខាន់ៗរបស់ប្រេន «អូនគុយទាវ» នេះរួមមាន៖ គុយទាវសាច់ចិញ្ច្រាំ មីគាវ ដែលល្បីល្បាញបំផុតប្រចាំ «ភោជនីយដ្ឋានបាយ័ន» ដោយអ្នកទិញប្រេនឆាយ គឺចាំតែឈរលក់មួយមុខតែប៉ុណ្ណោះ ព្រោះគ្រឿងទេស សាច់ និងរូមមន្តគ្រឿងផ្សំទឹកស៊ុប គឺភោជនីយដ្ឋានបាយ័ន ជាអ្នកផ្ដល់ឱ្យទាំងអស់ ដោយរសជាតិទឹកស៊ុប និងមុខអាហារគឺដូចគ្នាទាំងស្រុងទៅនឹង «ភោជនីយដ្ឋានបាយ័ន»

គុយទាវសាច់ចិញ្ច្រាំ
ភោជនីយដ្ឋានបាយ័ន
  ហាង «អូនគុយទាវ»
 គុយទាវសាច់ចិញ្ច្រាំ មីគាវ

នេះជាអាជីវកម្មថ្មីសម្រាប់អ្នកចំណាយទុនតិច ហើយបុគ្គលិក និងប្រព័ន្ធគ្រប់គ្រងប្រាក់ចំណូល ក៏ក្រុមហ៊ុនរបស់លោកស្រី ជាអ្នកចាត់ចែងគ្រប់គ្រងផងដែរ។

  ហាង «អូនគុយទាវ»

បើលោកអ្នកមានចំណាប់អារម្មណ៍ សូមទំនាក់ទំនងទិញ ហ្វ្រេនឆាយ តាមរយៈលេខទូរស័ព្ទ៖ 095 7777 48 និង 096 7777 430

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]