ហុងកុង៖ ថ្មីៗនេះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយហុងកុង បានបង្ហាញពីដំណឹងល្អ ជាមួយនឹងការបង្ហាញរូបភាពជាច្រើនសន្លឹក ដ៏គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងថ្ងៃមង្គលការ តារាស្រី TVB Chen Shixin និង ស្វាមី ពោរពេញដោយភាពកក់ក្ដៅ។

ក្នុងនោះដែរ ត្រូវបានគេដឹងថា ពិធីរៀបការរបស់តារាស្រីរូបនេះ មានភ្ញៀវចូលរួមចំនួន ២៤០ នាក់ ដែលធ្វើឲ្យទស្សនិកជនមានភាពភ្ញាក់ផ្អើល ដែលមិននឹកស្មានថា នាងអញ្ជើញភ្ញៀវចូលរួមច្រើនដល់ថ្នាក់នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស អ្វីដែលធ្វើឲ្យហ្វេនៗកាន់តែយកចិត្តទុកដាក់ខ្លាំងឡើងនោះគឺ រូបភាពតារាស្រី Chen Shixin តែងខ្លួនក្នុងឈុតកូនក្រមុំ ពិតជាមានភាពស្រស់ស្អាត ព្រមទាំងបានបំពាក់ដោយគ្រឿងអលង្កាយ៉ាងប្រណីត មានទាំងកងដៃ និងចិញ្ចៀន ។ មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងទទួលបានគ្រឿងអលង្ការជាច្រើនទៀត​ ដែលអាចនិយាយបានថា ជាបណ្ណាការពីគ្រួសារខាងប្រុស ផងដែរ។​

គួរបញ្ជាក់ផងដែរថា ស្វាមីរបស់តារាស្រីរូបនេះ មានអាយុតិចជាងនាងដល់ទៅ ៣ ឆ្នាំ ប៉ុន្តែមានភាពចុះសម្រុងគ្នាយ៉ាងល្អ ជាពិសេស រឿងរ៉ាវនៅក្នុងទំនាក់ទំនងអ្នកទាំងពីរត្រូវបានគេដឹងថា ស្វាមីរបស់នាងបានចំណាយពេល ជាងកន្លះឆ្នាំ ដើម្បីសុំរៀបការ រហូតដល់ ខែកក្កដា កន្លងទៅនេះ អ្នកទាំងពីរក៏បានភ្ជាប់ពាក្យ ហើយនៅពេលចុងខែតុលា គូស្វាមីភរិយាគូនេះ ក៏បានចូលរោងការ យ៉ាងមានក្ដីសុខ៕ 

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម៖ 

ពិធីរៀបការរបស់ តារាស្រី Chen Shixin និង ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]