ថៃ៖ អាចនិយាយបានថា តារាសម្ដែងស្រីប្រចាំប្រទេសថៃ Anne Thong និង​Aum Patchrapa ជាតារាស្រីជើងចាស់ ដែលមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ ម្យ៉ាងវិញទៀត​ អ្នកទាំងពីរ បានឈានជើងចូលសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានសាងស្នាដៃជាច្រើនលើវិថីសិល្បៈ រហូតជោគជ័យមកទាល់នឹងពេលនេះ។ ពិតណាស់ គេអាចនិយាយបានថា តារាទាំងពីររូបនេះ ជាសិល្បការិនីដ៏មានភាពលេចធ្លោបំផុត ដែលអាចរក្សានៅប្រជាប្រិយភាព និងទទួលបានការចូលចិត្តពី សំណាក់ទស្សនិកជនដដែល។​

យ៉ាងណាមិញ បើក្រឡេកទៅមើលរូបសម្ផស្សវិញ គេដឹងផងដែរថា​ Anne Thong និង ​Aum Patchrapa សុទ្ធតែមានអាយុ ៤០ជាងឆ្នាំ ប៉ុន្តែរូបសម្រស់នៅតែក្មេងស្រស់ស្អាត សឹងដូចក្មេងអាយុ២០ឆ្នាំ។ ក្នុងនោះដែរ បើក្រឡេកទៅមើល ជីវិតស្នេហាតារាស្រីទាំងពីរនេះវិញ អ្នកទាំងពីរសុទ្ធតែមានគូប្រចាំចិត្តរៀងៗខ្លួន ដែលបានមើលចិត្តគ្នាអស់រាប់ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ស្នេហារបស់តារាស្រីពីររូបនេះគឺមានភាពរឹងមាំ ច្បាស់លាស់ និងផ្អែមល្ហែមមិនចាញ់គ្នាប៉ុន្មានឡើយ ជាពិសេស គេឃើញគូស្នេហ៍ទាំងពីរគូនេះល្អួកល្អើនផ្អែមដូចទឹកឃ្មុំផងដែរ។  បើទោះបី Anne Thong និង Aum Patchrapa បានសាងស្នេហ៍ជាមួយសង្សារមកអស់ជាច្រើនឆ្នាំ ហើយថែមទាំងមានវ័យច្រើនទៀត តែគូស្នេហ៍ពីរគូនេះ ហាក់មិនទាន់គិតគូរឿងរៀបការឡើយ។ ទន្ទឹមនឹងមានស្នេហារាប់ឆ្នាំ ក៏មានមហាជន និងហ្វេនជាច្រើនចង់ឃើញគួស្នេហ៍ពីរគូនេះ ដឹកដៃគ្នារៀបការឆាប់ៗផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Anne Thong 
Anne Thong
Anne Thong និងគូស្នេហ៍
Aum Patchrapa
Aum Patchrapa
Aum Patchrapa និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]