ភ្នំពេញ៖ ព្រីនស៍ហូលឌីងគ្រុប(ហៅកាត់ថា“ព្រីនស៍គ្រុប”) ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេនិងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជាពិតជាមានមោទកភាពដែលកញ្ញាឈុត​ ចិន្តាជាបុគ្គលិកសញ្ជាតិខ្មែរនៃក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត(Prince Real Estate) បានទទួលនូវជ័យលាភីចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតរចនានិមិត្តសញ្ញានៃ​ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជាដែលការប្រកួតប្រជែងនេះមានការរៀបចំដោយក្រសួងការបរទេស​និងសហ​ប្រតិបត្តិការអន្តរជាតិរបស់ព្រះរាជាណាចក្រកម្ពុជា(ហៅកាត់ថា“MFAIC”)។កញ្ញាចិន្តាគឺជាបុគ្គលិកមួយរូបក្នុងចំណោមបុគ្គលិកដែលបាន​ចូលរួមចំនួន៤រូបរបស់ក្រុមហ៊ុនព្រីនស៍។

សម្រាប់​ជ័យ​លាភីនេះកញ្ញាចិន្តា​បាន​ទទួលនូវ​រង្វាន់​​ជា​សាច់​ប្រាក់ចំនួន​១ពាន់ដុល្លារ​សហរដ្ឋអាមេរិកពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ(“MFAIC”)។ដើម្បីទទួលស្គាល់ពីការខិតខំ​ប្រឹងប្រែង​និងស្នាដៃរបស់គាត់ថ្នាក់គ្រប់គ្រងនៃសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប​ បានសម្រេចផ្តល់ប្រាក់រង្វាន់​បន្ថែមជូនដល់កញ្ញាចិន្តានូវចំនួនដូចគ្នាទៅនឹងប្រាក់រង្វាន់ដែលក្រសួងបានផ្តល់ជូនគាត់ផងដែរ។ចំណែកឯអ្នកដែលបានចូលរួម​ចំនួនបីរូប​ផ្សេងទៀត​ក៏​បាន​ទទួល​បាន​រង្វាន់​ជាការកោតសរសើរលើកទឹកចិត្ត​ផងដែរ។ចំពោះនិមិត្តសញ្ញាដែលទទួលជ័យលាភីត្រូវបានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ (“MFAIC”)​​ បានប្រកាស​ជាផ្លូវការនៅថ្ងៃទី២៨ខែតុលានេះ​ នៅពេលដែលកម្ពុជាធ្វើជានិមិត្តរូប​នៃការកាន់​តំណែងជា​ប្រធានអាស៊ានបន្តពីប្រទេសប្រ៊ុយណេជាផ្លូវការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស៊ានដែលមានឈ្មោះជាផ្លូវការហៅថា​​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​​ (ASEAN) គឺជា​សហគមន៍​សេដ្ឋកិច្ច​ដ៏លេចធ្លោដែល​ផ្តល់នូវអត្ថប្រយោជន៍​ជូនដល់​ប្រទេស​ដែលជា​សមាជិកទាំងឡាយ។កិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំដែលនឹងប្រព្រឹត្តិទៅនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ​ក្រោយនេះនឹងបង្ហាញពីចំណុចសំខាន់មួយក្នុងការស្តារឡើងវិញក្រោយពីវិបត្តិនៃជម្ងឺរាតត្បាតខណៈកិច្ចប្រជុំនេះនឹងត្រូវបានសង្កេតមើលយ៉ាងយកចិត្តទុកដាក់ពីអន្តរជាតិនិងមានការចូលរួម​ពីថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់និងថ្នាក់ដឹកនាំសំខាន់ៗមកពីប្រទេសនានាជុំវិញពិភពលោក។និមិត្តសញ្ញនេះនឹង​ក្លាយ​ជារូបភាព​តំណាងតែមួយគត់ក្នុងនាមកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ហើយក៏នឹងក្លាយជាកេរ្តិ៍ដំណែលដ៏យូរអង្វែងក្នុងប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជានិងក្នុងកំណត់ត្រាឯកសាររបស់អាស៊ានផងដែរ។

ការ​រចនា​និមិត្តសញ្ញា​ដែលបាន​ទទួល​​ជ័យ​លាភី​នេះបង្ហាញ​ពី«ផ្កាឈូកចំនួន១០ស្រទាប់ដែលហ៊ុមព័ទ្ធទៅដោយរង្វង់ពណ៌មាសដែលមាននិមិត្តសញ្ញាអាស៊ាននៅចំកណ្តាល​»។​ កញ្ញាចិន្តាបានធ្វើការពន្យល់ថាគឺ​តំណាង​ឱ្យកិច្ចខិតខំប្រឹងប្រែងរួមគ្នានៃប្រទេសជាសមាជិកអាស៊ានទាំង១០​ដែលធ្វើការឆ្ពោះទៅរកគោលដៅរួមគ្នាក្នុងដំណើរស្វែងរកនូវសុខសន្តិភាពរបស់ពួកគេដើម្បី​ភាព​រុងរឿង​ និងភាពសុខដុមរមនា។ពណ៌​នៃ​ស្រទាប់​ផ្កាឈូក​ទាំង១០គឺ​ជា​ដកស្រង់ចេញពីពណ៌​ទង់ជាតិ​របស់​ប្រទេស​កម្ពុជាដែល​តំណាង​ឱ្យ​ប្រទេស​កម្ពុជានឹង​ក្លាយជា​ប្រធានហើយក៏​ជា​ប្រទេស​ម្ចាស់ផ្ទះ​អាស៊ាន​នា​ឆ្នាំ២០២២ផងដែរ។

ស្តិតក្នុងវ័យ២៩ឆ្នាំ​ កញ្ញាចិន្តាបានចូលបម្រើការងារក្នុងក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត(Prince Real Estate) តាំងពីដើមឆ្នាំ​២០២០បានឱ្យដឹងថានៅពេលទំនេរគាត់ចូលចិត្តគូររូបលេងហើយ​ក្រោយ​​មកក៏មាន​ការ​ជម្រុញឲ្យចូលរួមប្រកួតប្រជែងជាមួយមិត្តរួមការងារទើបក៏ដាក់ពាក្យចូលរួម។ពេលនោះគាត់ពិតជាមាន​ការភ្ញាក់ផ្អើល​ជាខ្លាំងដោយនិមិត្តសញ្ញារបស់គាត់ទទួលបានជ័យជម្នះប៉ុន្តែគាត់ក៏បានរំពឹងថានិមិត្តសញ្ញា​នេះវាបង្ហាញពីក្តីសង្ឃឹមរបស់គាត់ថាប្រទេសអាស៊ានទាំង១០នឹងបន្តធ្វើការរួមគ្នាដើម្បីជម្នះបញ្ហាប្រឈមដែលប្រជាជាតិនីមួយៗកំពុងជួបប្រទះហើយអាចសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអាស៊ានទាំងមូលផងដែរ។

ជ័យលាភីការប្រកួតរចនានិមិត្តសញ្ញាអាស៊ាន

លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់ព្រីនស៍ហូលឌីងគ្រុបបានមានប្រសាសន៍ថា៖

លោក Gabriel Tan 

លោកក៏បានបន្តទៀតថា៖ 

លោក Gabriel Tan 

គួរបញ្ញាក់ផងដែរថាការ​ធ្វើជា​ប្រធាន​អាស៊ាននេះ​ត្រូវ​បានផ្លាស់ប្តូរគ្នាជា​រៀងរាល់ឆ្នាំ​ដោយ​ផ្អែកទៅលើ​លំដាប់​អក្ខរ​​របស់​ប្រទេស​ដែល​ជាសមាជិក​អាស៊ាននីមួយៗ។កម្ពុជា​បាន​ចូល​រួម​ក្នុង​វេទិកា​ថ្នាក់​តំបន់​ក្នុង​ខែ​មេសាឆ្នាំ​១៩៩៩ហើយ​កម្ពុជាបានធ្វើជាប្រធាន​អាស៊ាន​លើក​ចុង​ក្រោយ​ក្នុង​ឆ្នាំ​២០១២។

សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបបានធ្វើសកម្មភាពជាច្រើននៅក្នុងប្រទេសកម្ពុជា​ប៉ុន្តែកាល​ពីពេល​ថ្មីៗកន្លងទៅនេះអ្នកឧកញ៉ាចេនហ្ស៊ី(Chen Zhi)ដែលជាប្រធាននៃសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបបាន​បរិច្ចាគ​ថវិការ​ចំនួន១លានដុល្លារសហរដ្ឋអាមេរិកជូនដល់រដ្ឋាភិបាលប្រទេសឡាវដើម្បីឆ្លើយតបនឹងការអំពាវនាវ​របស់អាជ្ញាធរមូលដ្ឋានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ថ្មីៗនេះសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបក៏ត្រូវបានទទួលស្គាល់ដោយសហគ្រាសអាស៊ី(Enterprise Asia) ចំពោះភាពជាសហគ្រិនដែលមានទំនួលខុសត្រូវនៅក្នុងកម្មវិធីពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវប្រចាំនៅតំបន់អាស៊ីឆ្នាំ២០២១(“AREA”)ផងដែរ។នេះជាពានរង្វាន់ទីប្រាំមួយហើយដែលសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប​ទទួលបាននៅក្នុងឆ្នាំនេះដោយសារតែក្រុមអ្នកវិនិច្ឆ័យថ្នាក់តំបន់និងអន្តរជាតិបានទទួលស្គាល់ថា       សម្ព័ន្ធនេះពិតជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធុរកិច្ចក្នុងតំបន់អាស៊ីក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជានិងទូទាំងតំបន់អាស៊ានពិតប្រាកដមែន៕

ជ័យលាភីការប្រកួតរចនានិមិត្តសញ្ញាអាស៊ាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]