សិង្ហបុរី៖ អ្នកដឹកនាំយុវជនអាស៊ានជាង ៣០នាក់ បានជួបជុំគ្នានៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី៣០ ខែតុលា សម្រាប់កម្មវិធីសមាគមយុវជនអាស៊ាន ដែលរៀបចំឡើងដោយ អង្គការមូលនិធិអន្ដរជាតិសិង្ហបុរី (SIF) និង ក្រុមប្រឹក្សាយុវជនជាតិសិង្ហបុរី (NYC) Singapore។
ក្រុមយុវជនចែករំលែកទស្សនៈជាមួយអគ្គលេខាធិការរងអាស៊ាន ឯកឧត្ដម ត្រាន់ ឌុក ប៊ិញ ស្ដីពីតួនាទីដែលយុវជនអាចធ្វើបាន ដើម្បីជួយអភិវឌ្ឍតំបន់ឆ្ពោះទៅកាន់និរន្ដរភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សភ្ជាប់ជាមួយប្រធានបទ «កសាងអនាគតប្រកបដោយនិរន្ដរភាពរួមគ្នា» របស់សមាគមយុវជនអាស៊ាន (AYF) ឆ្នាំ២០២១ សមាគមបានស្នើឱ្យធ្វើបទបង្ហាញ និងប្រឹក្សាយោបល់កាន់តែទូលំទូលាយក្នុងការបង្កើតគោលនយោយបាយ។ ពួកគេក៏លើកឡើងពីវិធីសាស្ដ្រមួយចំនួន ក្នុងការគាំទ្រដល់កំណើនអាជីវកម្មចីរភាព និងចាប់ផ្ដើមគម្រោងយុវជនអាស៊ានអន្ដរជាតិ ដើម្បីកិច្ចសហប្រតិបត្ដិការ និងចែករំលែកចំណេះដឹង ជាពិសេស ក្នុងផ្នែកនៃការផ្ដល់សិទ្ធិអំណាចដល់យុវជន ការណែនាំប្រៀបប្រដៅ កិច្ចការពារសេរីភាពមូលដ្ឋានរបស់យុវជន បច្ចេកវិទ្យាឌីជីថល និងថាមពលបញ្ចេញកាបោនទាប។
រយៈពេល ៥ថ្ងៃ យុវជន ៣៣នាក់ បានចូលរួមក្នុងកិច្ចពិភាក្សាជាហូរហែ ដែលរិះរកនវានុវត្ដភាពក្នុងកិច្ចការគ្រប់គ្រងសុខភាពសាធារណៈ បរិស្ថាន សង្គម និងអភិបាលកិច្ចស្ដង់ដារ (ESG) ក៏ដូចជាមានកិច្ចសហការក្នុងចំណោមសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ និងតួនាទីយុវជនក្នុងការបញ្ចេញសំឡេងដ៏មានឥទ្ធិពល ដើម្បីកសាងអនាគតប្រកបដោយនិរន្ដរភាព។
ក្រុមយុវជនមានឱកាសប្រាស្រ័យទាក់ទងជាមួយមេដឹកនាំ ប្រកបដោយវិចារណញាណដ៏គួរឱ្យគោរព និងអ្នកមានតួនាទីក្នុងវិស័យសាធារណៈ រួមទាំង អគ្គលេខាធិការរងអាស៊ាន ឯកឧត្ដម ត្រាន់ ឌុក ប៊ិញ ដែលបានចែករំលែកទស្សនៈរបស់លោកស្ដីពី សារសំខាន់នៃការជំរុញអត្ដសញ្ញាណអាស៊ាន សិទ្ធិអំណាចយុវជនក្នុងរបៀបវិរៈនៃការអភិវឌ្ឍអាស៊ាន និងរឹតចំណងទាក់ទងផ្ទាល់ក្នុងចំណោមយុវជនអាស៊ាន។
លោក វី សាមឌី យុវជនអាស៊ានឆ្នាំ២០២១ មកពីប្រទេសកម្ពុជា និងជាលេខាទីមួយ នៃស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសសិង្ហបុរី បានថ្លែងថា៖
ក្រុមយុវជនអាស៊ានក៏បានធ្វើទស្សនកិច្ចមន្ទីរពិសោធនវានុវត្ដភាពសង្គម Sustainable Living Lab (SL2) កសិដ្ឋានថាមពលសូឡាបណ្ដែតទឹក Sembcorp Tengeh Floating Solar Farm, EWR2 រោងចក្រកែច្នៃសំណល់អេឡិចត្រូនិកស្វ័យប្រវត្ដិកម្ម និង Insectta ជាកសិដ្ឋានសត្វល្អិតក្នុងតំបន់ទីក្រុងដំបូងរបស់សិង្ហបុរី ដែលចិញ្ចឹមរុយខ្មៅ ដើម្បីជួយប្រែក្លាយកាកសំណល់អាហារទៅជាសារធាតុសំយោគសម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្ម ជាផ្នែកមួយនៃដំណើរទស្សនកិច្ចកាមសិក្សារបស់ពួកគេ។ ដំណើរក្រេបជញ្ជក់ចំណេះវិជ្ជានេះបានផ្ដល់ឱ្យក្រុមយុវជននូវចំណេះដឹងស៊ីជម្រៅលើនវានុវត្ដន៍សង្គម ការបំប្លែងថាមពល ក៏ដូចជាបច្ចេកវិទ្យាក្នុងវិស័យចំណីអាហារ និងកសិកម្មនៅប្រទេសសិង្ហបុរីជាដើម។
កញ្ញា គួច ឈុនបូរ៉ាមី ជាយុវជនអាស៊ានឆ្នាំ២០២១ មកពីប្រទេសកម្ពុជា និងជានិស្សិតបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យជាតិសិង្ហបុរី បានថ្លែងថា៖
កម្មវិធីសមាគមយុវជនអាស៊ាន ក៏ផ្ដល់ឱ្យក្រុមយុវជនចូលរួមនូវឱកាសចែករំលែកបទពិសោធ កសាងទំនាក់ទំនង និងជាផ្នែកមួយនៃបណ្ដាញក្រុមអ្នកដឹកនាំយុវជនអាស៊ាន។ ក្រុមយុវជន AYF ចុងក្រោយបំផុតបានចូលរួមបណ្ដាញអតីតនិស្សិត ដែលមានសមាជិក ៧៩នាក់។
កញ្ញា ជេន តាន់ នាយកប្រតិបត្ដិអង្គការមូលនិធិអន្ដរជាតិសិង្ហបុរី (SIF) បានថ្លែងថា៖
លោក ដាវីដ ឈូ នាយកប្រតិបត្ដិ NYC Singapore បានបន្ថែមថា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]