អង្គុយធ្វើការក្នុង Office ពេញមួយថ្ងៃៗ គឺពិបាកគេចពីបញ្ហាឈឺរួយកញ្ចឹងកណាស់។ មូលហេតុជាច្រើនដែលធ្វើឲ្យករបស់យើងឈឺក្នុងនោះរួមមាន អង្គុយមិនត្រង់ខ្លួន រៀបតុមិនត្រឹមត្រូវ រៀបអេក្រង់កុំព្យូទ័រមិនបានល្អ កៅអីអង្គុយមិនស្រួល ហើយក៏អាចបណ្ដាលមកពីបញ្ហាស្ត្រេសនៅកន្លែងការងារដែរ។ ការដែលកាច់ពត់កលឺសូរក្រឹកៗ ឬរួយកញ្ចឹងក គឺធ្វើឲ្យប៉ះពាល់ដល់សុខភាពរាងកាយ។ ដូចនេះយើងគួរតែចេះការពារទុកជាមុនដោយអាចសាកល្បងតិចនិចមួយចំនួនដូចខាងក្រោមនេះបាន។
១- អង្គុយឲ្យត្រឹមត្រូវ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពេលអង្គុយនៅកន្លែងធ្វើការ យើងត្រូវសារ៉េកៅអីឲ្យអង្គុយទៅស្រួលមានផាសុកភាព។ អង្គុយដាក់គូទលើកៅអី ហើយដាក់ជើងលើកម្រាលរាបស្មើ និងផ្អែកខ្នងឲ្យត្រង់ជាមួយកៅអី។ ក្បាលរបស់យើងត្រូវដាក់ឲ្យត្រង់ ដោយដាក់ត្រចៀកឲ្យចំពីលើស្មា និងមិនត្រូវឱបមុខចុះក្រោមពេកនោះទេ។
២- រៀបចំអេក្រង់កុំព្យូទ័រ
ត្រូវដាក់អេក្រង់កុំព្យូទ័រឲ្យត្រង់ទល់មុខ និងមិនត្រូវដាក់ទាបពេក ដែលអាចឲ្យយើងត្រូវឱនមុខទៅក្រោមសម្លឹងឡើយ។ ពេលមានអារម្មណ៍ចុកក យើងអាចសារ៉េអេក្រង់កុំព្យូទ័រឡើងលើបន្តិច បើសង្កេតឃើញថាយើងកំពុងព្យាយាមសម្លឹងចុះក្រោម។ បើសិនជាយើងប្រើកុំព្យូទ័រយួរដៃសម្រាប់ធ្វើការគួរភ្ជាប់វាជាមួយអេក្រង់ធំដាក់នៅលើតុ ដើម្បីងាយស្រួលមើល និងអាចឲ្យក្បាលរបស់យើងត្រូវគ្នាជាមួយអេក្រង់ធំ មិនពិបាកសម្លឹងធ្វើឲ្យចុកក។ ដាក់ក្ដារចុចឲ្យនៅជិតខ្លួន ដើម្បីឲ្យកែងដៃបត់បាន ៩០ដឺក្រេ នោះវានឹងមិនធ្វើឲ្យកែងដៃប្រឹង និងឈឺឡើយ។
៣- ដកឃ្លាងើបឈរខ្លះ
ពេលអង្គុយលើកៅអីយូររាប់ម៉ោង ធ្វើឲ្យយើងអស់កម្លាំង និងមិនល្អដល់ក ក៏ដូចជាខ្នងឡើយ។ ដូចនេះក្នុងអំឡុងពេលធ្វើការ យើងគួរដកឃ្លាងើបឈរឲ្យបានយ៉ាងតិចពីមួយម៉ោង ទៅពីរម៉ោងដែរ។ វិធីមួយទៀតយើងអាចប្រើតុដែលអាចសារ៉េបាន ដែលតុនោះអាចឲ្យយើងប្ដូរពីអង្គុយទៅឈតាមចិត្ដបានគ្រប់ពេល។
៤- កាត់បន្ថយការប្រើប្រាស់ទូរសព្ទដៃ
ឧទាហរណ៍ ពេលយើងកាន់ទូរសព្ទដើម្បី នោះទូរសព្ទត្រូវដាក់ស្មើនឹងដើមទ្រូង ឬក្រោមទ្រូងបន្តិច ដូចនេះទោះចង់ឬមិនចង់ ចាំបាច់ត្រូវបត់កឱនចុះក្រោម ដើម្បីមើលអេក្រង់របស់វា។ ពេលយើងខំឱនសម្លឹងកាន់តែយូរ សាច់ដុំនឹងចាប់ផ្ដើមឈឺ ហើយបើកាន់តែយូរជាងនេះទៀត វាអាចទៅធ្វើឲ្យប៉ះពាល់ដល់ទ្រនាប់ឆ្អឹងកងខ្នងបានទៀតផង។ ដើម្បីការពារបញ្ហាមួយនេះ យើងគួរលើកទូរសព្ទឡើងឲ្យខ្ពស់ស្មើមុខ កាត់បន្ថយការសម្លឹងអេក្រង់ទូរសព្ទកុំចុចវាច្រើនពេក។
៥- សាកពត់បត់បែនក
ការពត់ក អាចជួយកាត់បន្ថយបញ្ហាឈឺសាច់ដុំនៅកន្លែងនោះបាន។ មានការណែនាំឲ្យយើងព្យាយាមយកម្រាមដៃរុញចង្កាឡើងលើ ដើម្បីកាត់បន្ថយការឈឺចាប់ ដែលអាចធ្វើពេលណាក៏បាន។ បើតាមការណែនាំគួរប្រើវិធីនេះឲ្យបាន ៥ ទៅ ៧ដងក្នុងមួយថ្ងៃ។ យើងគួរព្យាយាមធ្វើវានៅពេលមុនចេញទៅធ្វើការ ឬនៅម៉ោងសម្រាក។
៦- ងើបដើរខ្លះៗ
ការដើរ គឺល្អខ្លាំងណាស់សម្រាប់សុខភាពរបស់យើង ដែលជួយដល់សុខភាពសរសៃឈាម និងបេះដូង ពង្រឹងសាច់ដុំ និងឆ្អឹងជាដើម។ យើងគួរដើរជុំវិញកន្លែងធ្វើការ ឲ្យបានកន្លះម៉ោងយ៉ាងតិចក្នុងមួយថ្ងៃ ដើម្បីជួយពង្រឹងសាច់ដុំ។ ពេលយើងបានដើរនឹងជួយកាត់បន្ថយការឈឺចាប់នៅក ខ្នង ស្មា ឬយើងអាចងើបដើរពេលមានអារម្មណ៍ថាចុករួយកន្លែងណាមួយក្នុងខ្លួន។
៧- ញ៉ាំទឹកឲ្យបានច្រើន
ការញ៉ាំទឹកច្រើនគ្រប់គ្រាន់ ជួយដល់ទ្រនាប់ឆ្អឹងកងខ្នង ដែលទ្រនាប់នោះមានលក្ខណៈស្រដៀងជាមួយអេប៉ុង ដែលត្រូវការទឹកឲ្យបានគ្រប់គ្រាន់។ ដើម្បីការពារទ្រនាប់ឆ្អឹងកងខ្នងឲ្យរឹងមាំ ត្រូវពឹងលើចំណុចសំខាន់ៗចំនួនពីរ គឺជាតិទឹក និងការធ្វើចលនា។ ជាតិទឹកទៅជួយឲ្យទ្រនាប់ឆ្អឹងកងខ្នងរឹងមាំល្អ បត់បែនបានស្រួល ដោយសារតែទ្រនាប់នោះត្រូវការជាតិទឹកច្រើនជាប្រចាំ។ ការកម្រើកសន្លាក់នៅតាមឆ្អឹងកងនឹងពិបាក ប្រសិនបើឆ្អឹងកងមានរបួស ឬវាមិនមានជាតិទឹកគ្រប់គ្រាន់ ដែលធ្វើឲ្យមុខងាររបស់វាធ្លាក់ចុះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]