កម្សាន្ត៖ លោក DJ Koo ដែលត្រូវបានគេស្គាល់ថា ជាស្វាមីរបស់តារាសម្ដែងស្រី Barbie Hsu បានបង្ហាញខ្លួននៅកន្លែងផ្នូររបស់ភរិយា ជាមួយនឹងអារម្មណ៍សោកសៅ និងបង្ហាញរូបរាងស្គម។

នៅថ្ងៃទី ២៧ ខែកក្កដា កន្លងទៅនេះ មានទស្សនិកជនម្នាក់ បានចែករំលែកនៅលើ Instagram នៃរឿងរ៉ាវនៃការទៅលេងផ្នូររបស់ Barbie Hsu និងបានជួបលោក DJ Koo នៅទីបញ្ចុះសព។ ការបង្ហោះនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម។

ទស្សនិកជនរូបនេះបានបង្ហើបថា «ថ្ងៃនេះខ្ញុំនាំអ្នកដំណើរមួយក្រុមទៅ Kim Bao Son ដើម្បីដាក់កម្រងផ្កាក្នុងការចងចាំ Barbie Hsu ដំបូងឡើយ ខ្ញុំបារម្ភថា រកមិនឃើញផ្នូររបស់នាង។ ប៉ុន្តែបន្ទាប់ពីបត់ជ្រុងមួយ ខ្ញុំឃើញបុរសម្នាក់អង្គុយកណ្តាលទីបញ្ចុះសព! អ្វីដែលនៅក្នុងចិត្តរបស់ខ្ញុំគឺ តើនោះអាចជា DJ Koo ទេ? ហើយពេលខ្ញុំចូលទៅជិតគឺពិតជាគាត់! គាត់និយាយដោយគួរសមថា សូមអរគុណ ដល់ពួកយើង។ និយាយតាមត្រង់ទៅ គ្រាន់តែឃើញរូបគាត់ ធ្វើឲ្យខ្ញុំមានអារម្មណ៍សោកសៅយ៉ាងក្រៃលែង ខ្ញុំនឹកស្មានមិនដល់សោះថា គាត់បានបាត់បង់ក្តីស្រលាញ់មួយរំពេច គាត់ពិតជាបុរសដែលលះបង់បំផុតដែលខ្ញុំធ្លាប់ឃើញ ខ្ញុំសង្ឃឹមថាគាត់អាចរកសន្តិភាព និងជាសះស្បើយពីការឈឺចាប់នេះ»។

ទន្ទឹមនឹងខ្លឹមសារខាងលើ អ្នកគាំទ្ររូបនេះបានបង្ហោះរូបថត DJ Koo អង្គុយក្បែរផ្នូរ និងរូបរាងស្គមស្គាំង ស្លេកស្លាំង។ មិនត្រឹមតែប៉ុណ្ណោះ DJ Koo ត្រូវបានគេដឹងថា រូបលោកបានទៅលេងផ្នូរប្រពន្ធរបស់ខ្លួន ជារៀងរាល់ថ្ងៃដើម្បីសម្អាតនិងរៀបចំផ្កា ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]