សៀមរាប៖ កាលពីពេលថ្មីៗនេះ កម្មវិធីលំដាប់ថ្នាក់អន្តរជាតិ Miss World កម្ពុជា ២០២១ ទើបតែស្វែងរកម្ខាស់ជ័យលាភីឃើញ ដោយម្ចាស់មកុដបានទៅលើបេក្ខនារីឈ្មោះ សារី សុវត្តី ដែលនាងមានអាយុ២៣ឆ្នាំ មកពីខេត្តក្រចេះ។ ពិតណាស់ ក្នុងអំឡុងពេលប្រកួតបវរកញ្ញារូបនេះ ពិតជាធ្វើបានល្អ និងទទួលបានគាំទ្រពេញចិត្តច្រើនពីសំណាកទស្សនិកជនផងដែរ។
ម្យ៉ាងវិញទៀត នាងមានទាំងសម្រស់ស្រស់ស្អាត សមជាមួយនឹងចំណេះដឹងដែលអាចនិយាយភាសាអង់គ្លេសបានល្អយ៉ាងស្ទាត់ជំនាញថែមទៀតផង។ ជាមួយគ្នានេះដែរ បន្ទាប់ឈ្នះក្លាយជាបវរកញ្ញាប្រចាំកម្មវិធី Miss World កម្ពុជា ២០២១ នាងក៏កំពុងត្រៀមខ្លួន ហ្វឹកហាត់ទាំងសមត្ថភាពដើរម៉ូត ឆ្លើយសំណួរ និងចំណេះដឹងទូទៅ ដើម្បីទៅប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ស្របពេលកំពុងត្រៀមខ្លួនដើម្បីទីចូលរួមក្នុងកម្មវិធី Miss World ថ្មីៗនេះ កញ្ញា សារី សុវត្តី បានទៅលេងខេត្តសៀមរាប ព្រមទាំងបានថតផ្ដិតយករូបភាពយ៉ាងស្រស់ស្អាតនៅមុខប្រាសាទអង្គរវត្ត។ ដោយរូបភាពរបស់នាង ត្រូវបានអ្នកលេងបណ្ដាញសង្គម និងហ្វេនជាច្រើន បានលាន់មាត់សរសើរពីរូបភាពរបស់នាងថាស្រស់ស្អាតសមសួន និងសាកសមជាស្ត្រីតំណាងឲ្យកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិពិតៗគ្រប់គ្នា ខណៈថតបង្ហាញនូវក្បាច់រាំរបាំ នាពេលថ្ងៃរាបលិចបញ្ចេញពណ៌មាសយ៉ាងដូច្នេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]