ភ្នំពេញ៖ ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ហ្វតតេ អ៊ិនសួរឹនស៍ និងជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត បាននឹងកំពុងផ្តល់ជូនពិសេសដល់អតិថិជនថ្មីទាំងអស់ដែលប្រើប្រាស់បណ្ណសន្យារ៉ាប់រងចាប់ពីថ្ងៃទី 01 ខែវិច្ឆិកា ដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ2021 នូវការការពារបន្ថែមលើជំងឺកូវីដ-19 ដោយឥតគិតថ្លៃលើការការពារលើជំងឺកូវីដ-19 ដែលត្រូវបានធានារួចជាស្រេចក្នុងគ្រប់បណ្ណសន្យារ៉ាប់រងអយុជីវិតរបស់ក្រុមហ៊ុនហើយនោះ។ ការផ្តល់ជូនពិសេសនេះ ដែលមានទំហំទឹកប្រាក់រហូតដល់ 5,000 ដុល្លារ ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងអាយុជីវិតទទួលមរណភាពដោយសារជំងឺកូវីដ-19។
ជំងឺកូវីដ-19 បានរីករាលដាលតាំងពីចុងឆ្នាំ 2019 មកម្ល៉េះ មិនត្រឹមតែប្រទេសកម្ពុជាទេដែលរងប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-19 នេះ គឺគ្រប់ប្រទេសទាំងអស់លើពីភពលោក។ បើយោងទៅតាមគេហទំព័រ វើលអូម៉ែតទើ (www.worldometers.info) គិតត្រឹមថ្ងៃទី 26 ខែតុលា ឆ្នាំ2021 អ្នកឆ្លងជំងឺកូវីដ-19 បានកើនឡើងរហូតដល់ 244,872,232 នាក់ ក្នុងនោះអ្នកស្លាប់មានរហូតដល់ 4,971,242នាក់។ ចំណែកនៅប្រទេសកម្ពុជាវិញ យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី 25 ខែតុលា ឆ្នាំ2021 អ្នកឆ្លងជំងឺកូវីដ-19 បានកើនឡើងរហូតដល់ 118,000 នាក់ ក្នុងនោះអ្នកស្លាប់មានរហូតដល់ 2,751 នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយមើលឃើញពីហានិភ័យដូចនេះហើយ ទើបក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ បានផ្តល់ជូនបន្ថែមនូវការការពារជំងឺកូវីដ-19 ដោយឥតគិតថ្លៃ។ ការផ្តល់ជូនការការពារបន្ថែម ឬអត្ថប្រយោជន៍ផ្សេងៗទៀត គឺជាអ្វីដែល ហ្វតតេ ឡាយហ្វ៍ តែងតែបង្កើតឡើងជារឿយៗ ព្រោះវាស្របទៅនឹងចក្ខុវិស័យរបស់យើង គឺក្លាយទៅជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅប្រទេសកម្ពុជា ដែលផ្តល់ជូននូវការប្រឹក្សាហិរញ្ញវត្ថុ ការការពារ និងការវិនិយោគតាមរយៈផលិតផលធានារ៉ាប់រងអាយុជីវិតប្រកបដោយភាពងាយស្រួល និងមានភាពច្នៃប្រឌិត ដែលសាកសម្យនឹងតម្រូវការក្នុងស្រុកព្រមទំាងនំាមកជូននូវសេវាកម្មល្អឥតខ្ចោះដល់អតិថិជនរបស់យើង។
លោក យក់ ចំរើនឫទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក បានលើកឡើងថា៖
លោក ចំរើនឫទ្ធិ បានបន្តដូចនេះថា៖
គួបញ្ជាក់ផងដែរថា សេវានេះផ្តល់ជូនសម្រាប់តែអ្នកត្រូវបានធានារ៉ាប់រងអាយុជីវិតថ្មីដែលប្រើប្រាស់គម្រោងការសិក្សារបស់កូន ឬគម្រោងគាំពារចាប់ពីថ្ងៃទី 01 ខែវិច្ឆិកា ដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ2021 តែប៉ុណ្ណោះ។ ការការពារបន្ថែមនេះមានសុពលភាព1ឆ្នាំពេញ គិតចាប់ពីថ្ងៃដែលគម្រោងការសិក្សារបស់កូន ឬគម្រោងគាំពាររបស់លោកអ្នកមានសុពលភាព។
ការផ្ដល់ជូនការការពារបន្ថែមនេះ គឺកំរិតត្រឹម 50% នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រងនៃគម្រោងការសិក្សារបស់កូន ឬគម្រោងគាំពាររបស់លោកអ្នក អតិបរមាត្រឹម 5,000 ដុល្លារ ក្នុងករណីមរណភាពដោយសារជំងឺកូវីដ-19។ ក្នុងករណីធ្វើតេស្តឃើញវិជ្ជមានកូវីដ-19 ក្រុមហ៊ុននឹងសងត្រលប់បុព្វលាភធានារ៉ាប់រងឆ្នាំទីមួយ ដែលបានបង់មកក្រុមហ៊ុន 50% វិញរហូតដល់អតិបរមា 500ដុល្លារ។
ហ្វតតេ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ហ្វតតេ អ៊ិនសួរឹនស៍ និងជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតក្នុងស្រុកតែមួយគាត់នៅកម្ពុជា។ ហ្វតតេ ឡាយហ្វ៍ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2019 គិតត្រឹមបំណាច់ខែតុលា 2021 នេះ ហ្វតតេ ឡាយហ្វ៍ មានអតិថិជនសរុបចំនួនជាង 50ម៉ឺននាក់។ ក្នុងឆ្នាំ 2020 ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ បានធ្វើសំណងជួនប្រជាជនកម្ពុជាជាង 9ពាន់នាក់ គិតជាទឹកប្រាក់ប្រហែល 2លានដុល្លារ។ បច្ចុប្បន្ន ហ្វតតេ ឡាយហ្វ៍ មានផលិតផលធានារ៉ាប់រងអាយុជីវិតជាច្រើនប្រភេទដូចជា៖ បណ្ណសន្យារ៉ាប់រងគម្រោងគាំពារ បណ្ណសន្យារ៉ាប់រងគម្រោងការសិក្សា បណ្ណសន្យារ៉ាប់រងអាយុជីវិតមានកាលកំណត់ជាក្រុម និងបណ្ណសន្យារ៉ាប់រងការពារជាក្រុមទូលំទូលាយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]