ភ្នំពេញ៖ អ្នកផលិតកម្មវិធីទូរទស្សន៍ និងដឹកនាំកម្មវិធីសិល្បៈរបស់ទូរទស្សន៍បាយ័ន លោកគង់ វិសាល ដែលឈរជើងក្នុងវិថីសិល្បៈរយៈពេល២២ឆ្នាំមកហើយនោះ តែងតែយក គោលការណ៍ភាពស្មោះត្រង់ជាដើមទុន បើទោះជាលោកដឹងថាភាពស្មោះត្រង់មិនបានធ្វើឲ្យមានបានមែន ប៉ុន្ដែវាធ្វើឲ្យមនុស្សមានតម្លៃ ថ្លៃថ្នូរ ហើយគូបផ្សំសម្ថភាពដែលមានផងនោះ នឹងទទួលបានលទ្ធផលវិជ្ជមានជាមិនខាន។ លោកធ្លាប់និយាយថាទោះពេលនេះលោកមិនមែនជាអ្នកមានទ្រព្យស្ដុកស្ដមមែនតែលោកសប្បាយចិត្តដែលធ្វើការងារជាមួយអ្នកសិល្បៈ លោកមានទំនុកចិត្តព្រោះតែលោកតែងតែងយកភាពស្មោះត្រង់មកអនុវត្តន៍ រួមទាំងការដាក់គោលដៅឲ្យបានច្បាស់ផងនោះលោកជឿជាក់ថានឹងរក្សារបាននូវគុណតម្លៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើរម្លឹកទៅឆ្នាំ១៩៩៩ ការងារដំបូងរបស់លោក គង់ វិសាល ធ្វើជាជំនួយការរបស់អ្នកដឹកនាំ កម្មវិធីនៅប៉ុស្ដិ៍លេខ៣ ហើយនៅឆ្នាំ២០០១ លោកបានក្លាយទៅជាអ្នកសម្របសម្រួល កម្មវិធីធំៗ ជាបន្តរបន្ទាប់ ។ ក្រោយ ពីបាន រៀនវគ្គបណ្ដុះបណ្ដាលផលិតកម្មវិធីជាច្រើនលើកនៅក្នុងប្រទេសជានិងនៅក្រៅប្រទេសជិតខាងរួចមក លោកគង់ វិ សាល ចាត់ទុកបទពិសោធន៍នៅលើផ្លូវដ៏វែងឆ្ងាយក្នុងវិសយ័សិល្បៈរបស់លោកជាមេរៀនមួយដ៏គាប់ប្រសើរ និង ជាដើមទុនមួយមិនអាចខ្វះបាន ដែលបានត្រួសត្រាយជីវិតលោក ឲ្យដើរមកដល់ចំណុចមួយនេះ ។
លោកធ្លាប់បានប្រាប់ថាលោកទទួលបានចំណេះដឹងច្រើនពីការផលិតកម្មវិធីនិងជ្រុងនៃសិល្បៈដោយសារតែមានការបណ្ដុះបណ្ដាលបង្ហាញផ្លូវពីសំណាក់លោកហ្វៃ សំអាង ជាអ្នកដឹកនាំ កម្មវិធីនៅប៉ុស្ដិ៍ លេខ ៣។ ហើយលោកថាបើគេស្ដីឲ្យ ថាឲ្យវាជាមេរៀនធ្វើឲ្យលោករឹងមាំ ធ្វើឲ្យលោកចេះ អត់ធ្មត់ ចេះឈឺចាប់ និងអាចពង្រឹង សម្ថភាព របស់ខ្លួនឲ្យកាន់តែខ្លាំង ទាំងនោះគឺត្រូវតែតាំងចិត្តធ្វើឲ្យបាន ។ ហើយរឿងដែលសំខាន់មួយទៀតដែលលោកត្រូវតែដាក់គោលដៅក្នុងជីវិតឲ្យ បានច្បាស់ លាស់ថាត្រូវដើរទៅផ្លូវណា ?
លោក គង់ វិសាល បានឲ្យដឹងបន្ថែមថា កាលពីដំបូងធ្វើជាកូនចៅគេតែលោកតែងមានក្តីស្រម៉ៃ និង ដាក់ បេសកម្មខ្លួនឯងថា នៅថ្ងៃណាមួយលោកត្រូវតែជាអ្នកដឹកនាំគេវិញម្តង។
នៅចុងឆ្នាំ២០០៥ គេឃើញថា លោកគង់ វិសាល បានផ្លាស់ចូលមកទូរទស្សន៍ បាយ័ន ហើយរយៈ ពេល ១៦ ឆ្នាំកន្លងមកនេះលោកកាន់តែបង្ហាញស្នាដៃ សិល្បៈលេចត្រដែត ទាំង កម្មវិធី ជាតិ និងអន្ដរជាតិ (ទិញFranchise)នៅស្ថានីយ៍ទូរទស្សន៍ដ៏ល្បីមួយនេះ បើទោះជាប្រៀបធៀបជាមួយអ្នកដឹកនាំសិល្បៈល្បីៗមួយចំនួនក៏ពិតមែន តែលោក វិសាល មានវ័យក្មេងជាងគេ ហើយបានបន្តរដើរលើវិថីនេះ យ៉ាងជោគជ័យ និង បានស្ថិតនៅលើវិថីនេះយូរជាងគេ រហូតមកដល់បច្ចុប្បន្ន ។
បើតាមការបង្ហើបពីអ្នកស្និតស្នាល លោក វិសាល បានឲ្យដឹងថារយៈពេល២២ឆ្នាំ លោកបានក្លាយ ទៅជាអ្នកដឹកនាំផលិតកម្មវិធីសិល្បៈ និង រៀបចំការប្រគុំតន្ត្រីច្រើនជាងគេ បទពិសោធន៍របស់លោកធ្លាប់រៀបចំមិនក្រោម ៥០០លើករួចមកហើយ ទាំងលក្ខណៈជាតិ និងអន្ដជាតិ ទើបធ្វើឲ្យអ្នកសិល្បករមានទំនុកចិត្ត និងចាត់ទុកលោកជាមេដឹកនាំម្នាក់ពោរពេញដោយការទទួលខុសត្រូវខ្ពស់ ព្រោះលោកធ្វើការប្រើមនោសញ្ចេតនាជ្រាលជ្រៅ យោគយល់អនុគ្រោះ និងមិនប្រកាន់ពីតួនាទីឡើយព្រមទាំងបានជួយជ្រុមជ្រែងតារាចម្រៀងនិងពិធីករ មួយចំនួនឲ្យមានភាពល្បីល្បាញមានកេរ្តិ៍ឈ្មោះ រហូតមក ដល់បច្ចុប្បន្នផងដែរ ។ ហើយលោក វិសាល ក៏ត្រូវបានមហាជនមើល ឃើញថាជាអ្នកដឹកនាំម្នាក់ ដែលលេងខ្លួនស្លៀកពាក់ សង្ហារគ្រប់ពេលមិនចាញ់តារាល្បីៗឡើយ។ថ្មីៗនេះដែរគេឃើញ លោក វិសាល លេចមុខក្នុងកម្មវិ ផ្សាយផ្ទាល់ធំៗរបស់ស្ថានីយ៍ទូរស្សន៍បាយ័ន ស្របពេលដែលជីវិតការងារ នាអតីតកាល គេដឹងថាលោកក៍ធ្លាប់ដឹកនាំ និងរៀបចំកម្មវិធីប្រកួតFreshie ជាច្រើនរដូវកាលផងដែរ។
លោកគង់ វិសាល ប្រកាន់និយមន័យថា ភាពស្មោះត្រង់,សេចក្តីព្យាយាម រក្សារគុណតម្លៃ ,បទពិសោធន៍ ការងារជាច្រើនឆ្នាំក៏ជាគន្លឹះល្អនាំអោយយើងក្លាយជាមនុស្សជោគជ័យទៅថ្ងៃខាងមុខពិតប្រាកដណាស់ ស៊ូដើរយឺតតែដាច់ខាតយើងមិនត្រូវថយក្រោយ”៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]