ភ្នំពេញ៖ ជាការពិតណាស់ ក្រោយពី លោក កែវ វាសនា បានរៀបការកសាងគ្រួសារ ជាមួយភរិយាដ៏ស្រស់ស្អាតរួចមក គេឃើញថា តារាចម្រៀងរូបនេះ មិនសូវមានសកម្មភាពក្នុងវិស័យសិល្បៈប៉ុន្មានទេ ដោយសារតែ លោកមានភាពមមាញឹកជាមួយ មុខរបរអាជីវកម្មផ្ទាល់ខ្លួនខ្លាំងណាស់។  

យ៉ាងណាមិញ បើទោះបីជាមិនសូវជាលេចមុខលើកញ្ចក់ទូរទស្សន៍ក៏ពិតមែន តែ ឮនៅលើបណ្តាញសង្គម គណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងប្រុស លោក កែវ វាសនា ក៏តែងតែបានបង្ហោះរូបភាពជាច្រើនពីសកម្មភាពប្រចាំថ្ងៃ របស់ខ្លួន  ដើម្បីឲ្យហ្វេនៗបានឃើញ និងទទួលបានការចាប់អារម្មណ៍ពីហ្វេនៗរបស់លោក ច្រើនមែនទែន ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ស្រាប់តែថ្មីៗនេះ តារាចម្រៀងប្រុសរូបនេះបានធ្វើឲ្យអ្នកគាំទ្រ ចាប់អារម្មណ៍បន្ថែមទៀត ក្រោយលោកបានជីកកកាយរូបភាពចាស់មួយសន្លឹក មកចែកចាយលើបណ្ដាញសង្គម ក្នុងសម័យកាលពេលនោះដែរ តារាប្រុសរូបនេះ ពេញនិយមខ្លាំងណាស់ ជាមួយនឹងការលេងស្ទាយ៍គៀបសក់ប៉ោងៗខាងក្នុង ខាងមុខបាំងថ្ងាស់ជីតឈឹង ។ ដែលអាចនិយាយបានថា ជាស្ទាយ៍ប្រចាំត្រកូលសង្ហាដាច់គេ ដែលលោកឧស្សាហ៍ធ្វើ មិនថានៅក្នុងការឡើងប៉ុស្តិ៍ទូរទស្សន៍ ថតស្ពត ឬថតវីដេអូចម្រៀងជាដើម៕

សូមទស្សនារូបភាពខាងក្រោម៖

 កែវ វាសនា បច្ចុប្បន្ន
 កែវ វាសនា បច្ចុប្បន្ន
 កែវ វាសនា បច្ចុប្បន្ន
 កែវ វាសនា បច្ចុប្បន្ន
 កែវ វាសនា កាលពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា