អង់គ្លេស៖ កាលពីថ្មីៗនេះ បញ្ជីឈ្មោះ Heat Rich 2021 ដែលចងក្រងដោយទស្សនាវដ្តី Heat បានចេញផ្សាយ សិល្បករល្បីៗក្នុងចក្រភពអង់គ្លេស ដែលរកបានចំណូលច្រើនជាងគេ ដែលគេចាត់ទុកជា អ្នកមានវ័យក្មេងមានទ្រព្យរាប់លានដុល្លារ។  

តាមប្រភពដដែល បានបន្តទៀតថា តារាចម្រៀង Ed Sheeran បានឈរក្នុងចំណាត់ថ្នាក់លេខមួយ ដែលជាសិល្បករ អាចរកចំណូលបាន ដោយក្នុងរយៈពេល ១២ ខែចុងក្រោយនេះ បានទៅដល់រហូត ៣២២ លានដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹង ការជាប់ចំណាត់ថ្នាក់កំពូលមួយនេះ បានធ្វើតារាចម្រៀងប្រុសរូបនេះ ជាប់ក្នុងបញ្ជីតារាដែលមានបំផុតដែលមានអាយុ ៣០ ឆ្នាំ នៅចក្រភពអង់គ្លេស និងអៀរឡង់។ ហើយក៏វាជា​លើក​ទី​បី​ហើយ​ដែល Sheeran ដែលបាន​ជាប់​ចំណាត់​ថ្នាក់​កំពូលបែបនេះ។

លើសពីនេះ អតីតតារាចម្រៀង One Direction លោក Harry Styles អាយុ ២៧ ឆ្នាំបានជាប់ចំណាត់ថ្នាក់លេខ ២ ដែលរកចំណូលបាន ប៉ាន់ស្មាន ១០៩ លានដុល្លារ ដោយនាំមុខ សមាជិក Little Mix ដែលរកចំណូលបាន ៩០ លានដុល្លារ។

ក្រៅពី សិល្បករទាំងកំពូល ៣ នេះ បានជាប់​កំណត់ត្រា​ជា​តារា​មាន​បំផុត​អាយុ​ក្រោម​៣០​ឆ្នាំ​ នៅ​ចក្រភព​អង់គ្លេស​ហើយ ក៏មានតារាមួយចំនួនទៀតលំដាប់ A-list ជាច្រើនដូចជា Dua Lipa Cara Delevingne Zayn Malik និង Sam smith ជាដើម៕

ចង់ដឹងកាន់តែជ្រាប់ច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

ប្រភព៖ Heat Rich 2021

១. Ed Sheeran រកចំណូលបាន ៣២២ លានដុល្លារ

Ed Sheeran 

២. Harry Styles រកចំណូលបាន ១០៩ ដុល្លារ

Harry Styles 

៣. Little Mix រកចំណូលបាន ៩០ លានដុល្លារ

 Little Mix 

៤. Niall Horan រកចំណូលបាន ៧៨ លានដុល្លារ

Niall Horan

៥. Cara Delevingne រកចំណូលបាន ៧១ លានដុល្លារ

Cara Delevingne 

៦. Louis Tomlinson និង Liam Payne រកចំណូលបាន ៦៤ លានដុល្លារ

 Louis Tomlinson និង Liam Payne

៧. Dua Lipa រកចំណូលបាន ៥៩ លានដុល្លារ

Dua Lipa

៨. Zayn Malik រកចំណូលបាន ៥១ លានដុល្លារ

Zayn Malik

៩. Sam Smith រកចំណូលបាន ៥០ លានដុល្លារ

Sam Smith

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]