បរទេស៖ ជាការពិត ដំណឹងនៃមរណភាព គឺតែងតែពិបាកធ្វើឲ្យមនុស្សគ្រប់គ្នាពិតជាទទួលយកមិនបាន ជាពិសេសនៅពេលដែលវាកើតឡើងដោយស្មានមិនដល់ ទៅលើបុគ្គលណា យើងស្រលាញ់ ក៏ដូចជាមនុស្សដែលយើងចូលចិត្ត។
ជាក់ស្តែង មានតារាល្បីៗ ជាច្រើនរូប ដែលស្លាប់លឿនពេក បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងមិនជឿជាខ្លាំងព្រោះតែឡើងភ្លាមពេក ធ្វើចិត្តមិនទាន់ ដែលអ្នកទាំងនោះ បានទាក់ទាញ ថែមទាំងមានឥទ្ធិពលខ្លាំងរហូតដល់សព្វថ្ងៃនេះ ជាមួយនឹងការងាររបស់បានបន្សល់ទុក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ អ្វីដែលនៅសេសសល់ គឺការអបអរកេរ្តិ៍ឈ្មោះ ក៏ដូចជា មរតករបស់ពួកគេតាមរយៈស្នាដៃមានដូចជា ភាពយន្ត តន្ត្រី និងសិល្បៈដែលពួកគេបានសល់ជាអនុស្សាវរិយ៍ដល់មកយើង ហើយខាងក្រោមនេះគឺជាតារាល្បីៗនៅលើពិភពលោក កំពុងតែទទួលបានការគាំទ្រយ៉ាងពេញទំហឹង តែបែរជាទទួលអនិច្ចកម្មទាំងវ័យក្មេងទៅវិញ៕
សូមទស្សនារូបភាពខាងក្រោម៖
១. Mark Salling
តារាសម្តែង «Glee» លោក Mark Salling បានទទួលមរណភាព ក្នុងវ័យ ៣៤ ដោយធ្វើអត្តឃាត។
២. Naya Rivera
តារាសម្តែង «Glee» Naya Rivera បានទទួលបានមរណភាព ក្នុងវ័យ ៣៣ឆ្នាំ ដោយសារតែគ្រោះថ្នាក់លង់ទឹកបឹង។
៣. Cory Monteith
តារាសម្តែង «Glee» Cory Monteith បានទទួលមរណភាពនៅវ័យ ៣១ឆ្នាំ ព្រោះតែប្រើថ្នាំលើសកម្រិត។
៤. Heath Ledger
តារាសម្តែង Heath Ledger មរណភាពនៅវ័យ ២៨ឆ្នាំ ត្រូវបានគេឲ្យដឹង រូបលោកប្រើប្រាស់ថ្នាំលើសកម្រិតដោយចៃដន្យ។
៥. Bruce Lee
តារាសម្តែង Bruce Lee បានស្លាប់នៅទីក្រុងហុងកុងក្នុងអាយុ ៣២ ឆ្នាំ ដោយសារតែហើមខួរក្បាល ដែលបណ្តាលមកពីប្រតិកម្មទៅនឹងថ្នាំបំបាត់ការឈឺចាប់។
៦. Marilyn Monroe
តារាសម្តែងស្រី Marilyn Monroe បានទទួលមរណភាពនៅវ័យ ៣៦ ឆ្នាំ ព្រោះតែប្រើថ្នាំលើសកម្រិត តែយ៉ាងណាមិញ ត្រូវបានគេសន្និដ្ឋានថា «ប្រហែលជាការធ្វើអត្តឃាត» ដែលជាមូលហេតុនៃការស្លាប់របស់តារារូបនេះ។
៧. Mac Miller
តារាចម្រៀងរ៉េប Mac Miller បានស្លាប់ដោយសារលេបថ្នាំលើសកម្រិត ក្នុងវ័យត្រឹមតែ ២៦ឆ្នាំប៉ុណ្ណោះ។
៨. Amy Winehouse
Winehouse ត្រូវបានញាំញីដោយការញៀនថ្នាំ និងគ្រឿងស្រវឹង។ នាងបានស្លាប់ដោយសារពុលស្រា ក្នុងវ័យ ២៧ឆ្នាំ។
៩. Haruma Miura
តារាសម្តែងជប៉ុនក្នុង «Attack on Titan» Haruma Miura បានស្លាប់ក្នុងវ័យ ៣០ ឆ្នាំដោយសារតែធ្វើអត្តឃាតខ្លួនឯង។
១០. Paul Walker
តារាសម្តែងរូបនេះ ត្រូវបានគេប្រទះឃើញ គ្រោះថ្នាក់ចរាចរណ៍មួយកន្លែង ដែលបានបុកបង្គោល និងដើមឈើក្នុងល្បៀនលឿន ដែលហេតុការណ៍នេះ បានធ្វើឲ្យរូបលោក បានស្លាប់ នៅក្នុងវ័យ ៤០ ឆ្នាំ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]