កម្សាន្ត៖ ជាការពិតណាស់ បទចម្រៀងនីមួយៗនៅពេលដែលបានចេញផ្សាយជាផ្លូវការ ហើយទទួលបានសន្ទុះនៃការគាំទ្រច្រើន ក៏ដោយសារតែមានការខិតខំពីអ្នកនិពន្ធពួកែក្នុងការតាក់តែងបទចម្រៀងនោះផងដែរ។ ប៉ុន្តែនៅពេលបទចម្រៀងល្បី គឺមហាជនអាចស្គាល់ត្រឹមតែអ្នកចម្រៀង ឬអាចស្គាល់ត្រឹមឈ្មោះអ្នកនិពន្ធដែលគេបានដាក់បង្ហាញបន្តិចបន្តួចនៅក្នុងការផ្សព្វផ្សាយប៉ុណ្ណោះ ពោលគឺមហាជនមួយចំនួនកម្របានស្គាល់មុខរបស់អ្នកនិពន្ធណាស់។
យ៉ាងណាមិញ ថ្ងៃនេះ ខ្មែរឡូត នឹងលើកយកអ្នកនិពន្ធល្បីៗមួយចំនួនយកមកបង្ហាញ ដែលអ្នកនិពន្ធទាំងប៉ុន្មាននាក់ខាងក្រោមនេះ សុទ្ធសឹងតែមានបទពិសោធន៍ជាច្រើនឆ្នាំខាងផ្នែកនេះ ហើយនាពេលកន្លងមក ពួកគេក៏មានស្នាដៃនិពន្ធបទចម្រៀងឲ្យតារាល្បីៗក្នុងផលិតកម្មធំៗនានាច្រៀងជាច្រើនបទផងដែរ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.ហ៊ាង ម៉េងហួរ
ជាអ្នកនិពន្ធរបស់ផលិតកម្ម សាន់ដេ។ ហើយបទល្បីៗរបស់តារាចម្រៀងក្នុងផលិតកម្មនេះ ភាគច្រើនជាស្នាដៃរបស់លោក ដូចជាបទ «ពិបាកចិត្តគ្មានអ្នកលួង» «សុំទោសប៊ិច សុំទោសសៀវភៅ» «ក្មេងស្ទាវដែលអូនស្អប់» និងបទជាច្រើនទៀត។

២.សុន រដ្ឋា
លោកក៏ជាអ្នកនិពន្ធរបស់ផលិតកម្មសាន់ដេ ផងដែរ។ ស្នាដៃលោកមានដូចជាបទ «ស្រមោច» «ឆ្នាំងណាគ្របហ្នឹង» និងបទជាច្រើនទៀតរបស់តារាចម្រៀងលោក អនុស្សាវរីយ៍។

៣.ឈិត តេងរិទ្ធ
ជាអ្នកនិពន្ធបទចម្រៀង និងបទភ្លេងក្នុងផលិតកម្មរស្មីហង្សមាស។ បទដែលលោកនិពន្ធក៏មានច្រើនដែរ ដូចជាបទដែលលោក ខេមរៈ សិរីមន្ត ច្រៀងជាច្រើនដូចជា «ក្រមុំឥឡូវចាស់ៗម្ល៉េះ» «ឃើញគេរៀបការចង់រៀបការដែរ» ជាដើម។

៤.Tho Meet
អ្នកនិពន្ធរូបនេះក៏ជានិពន្ធទាំងទំនុកច្រៀងនិងភ្លេងផងដែរ។ លោកក៏ធ្លាប់មានស្នាដៃជាច្រើនក្នុងផលិតកម្ម Galaxy ហើយបច្ចុប្បន្នក៏មានបទចម្រៀងល្បីៗក្នុងផលិតកម្មរស្មីហង្សមាស។ បទលោកនិពន្ធមានដូចជា «រាំពេលខូចចិត្ត» «ដើម្បីបងអូនលះបង់អស់ហើយ» និងបទជាច្រើនទៀត។

៥.លី ស៊ីនហួន
សព្វថ្ងៃជាអ្នកនិពន្ធក្នុងផលិតកម្មហង្សមាស និងធ្លាប់មានស្នាដៃនៅផលិតកម្មសាន់ដេច្រើនដូចគ្នា។ បទល្បីៗរបស់លោកមានដូចជា «បើប្រពន្ធមានប្រុសវិញប្តីមានអារម្មណ៍បែបណា» «មាតាដៃ ១០០» ជាដើម។

៦.នី សុគន្ធា
ជាម្ចាស់ស្នាដៃបទ «បើស្រលាញ់ម្ដេចទុកអូនចោល» «កាត់ចិត្តបែបណា» «ហត់ទេស្រលាញ់គេម្នាក់ឯង» និងបទជាច្រើនទៀត។

៧.ស៊ិន ធារី
ជាម្ចាស់ស្នាដៃបទ «ឈប់ឆ្កួតទៅ គេមិនបានស្រលាញ់យើងទេ» «នឹកខ្លួនឯង» «លើសពីហ្វេនបានអត់» «បងពីមុនបាត់ទៅណា» និងបទជាច្រើនទៀតរបស់តារាហង្សមាស។

៨.ណុប អ៊ីនុ
ជាម្ចាស់ស្នាដៃបទ «ជីវិតគ្រួសារ» «គេមិនបានស្រលាញ់យើងទេ» «ត្រូវការកម្លាំងចិត្ត» «តាមដាន» និងបទជាច្រើនទៀតរបស់តារាហង្សមាស។

៩.យឹម តាស្រង់
រយៈពេលជាច្រើនឆ្នាំអ្នកនិពន្ធរូបនេះ មានស្នាដៃជាច្រើនដូចជា «ទឹកអប់មានពិស» បទចម្រៀងរបស់តារាផលិតកម្មថោន និងបច្ចុប្បន្នលោកទទួលបានការគាំទ្រច្រើនតាមរយៈបទចម្រៀងរបស់តារាក្នុងផលិតកម្ម Galaxy ពិសេសបទរបស់ តន់ច័ន្ទសីម៉ា។

១០.ខេមរៈ ភារុណ
អ្នកនិពន្ធដែលជាបងប្រុសរបស់ ខេមរៈ សិរីមន្ត រូបនេះ ក៏មានស្នាដៃជាច្រើនស្ទើររាប់មិនអស់ដែលល្បីៗ។ ពិសេសបទ «ពឺតៗ» «ឆ្នាំនេះអូនមើលកាំជ្រួចជាមួយអ្នកណា» ជាដើម។

១១.សុខ ចាន់ផល
ជាម្ចាស់ស្នាដៃបទ «ក្រោកឈរ» «រស់ជាខ្លួនឯង» និងបទជាច្រើនទៀត។ ពិសេសលោកក៏ជាអ្នកនិពន្ធប្រលោមលោក និងជាម្ចាស់ស្នាដៃរឿង «ខ្ញុំមានញ្ញាណលើស» របស់ទូរទស្សន៍ហង្សមាសផងដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]