រាជធានីភ្នំពេញ ៖ ពិធីការិនី អ្នកនាង ស៊ឹម សូលិកា ត្រូវមហាជនពេញចិត្ត និងគាំទ្រ តាំងពីចូលសិល្បៈដំបូងៗ រហូតមកទល់នឹងពេលនេះ ក៏នៅតែមានប្រជាប្រិយភាព ដោយសារតែ ការតុបតែងខ្លួនបែបរមទម្យ សុភាពរាបសា ជាងនេះទៅទៀត ការសម្តែង និងការនិយាយស្តីរបស់តារាស្រីរូបនេះ ដូចនារីគ្រប់លក្ខណ៍។

ជាមួយគ្នានេះ​ ប្រសិនបើក្រឡេកទៅមើលជីវិតគ្រួសាររបស់ តារាស្រីជើងចាស់រូបនេះវិញ រូបនាងត្រូវគេចាត់ទុកជា សិល្បការិនីមួយរូបដែល ចែកផ្លូវជាមួយអតីតស្វាមីដោយស្ងប់ស្ងាត់ គ្មានទំនាស់ ហើយនៅរក្សាទំនាក់ទំនងជាមួយគ្នា ដូចមិត្តភក្តិជិតស្និទ មិនតែប៉ុណ្ណោះ រូបនាងក៏មានចំណងដៃកូនស្រីម្នាក់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង សព្វថ្ងៃនេះ ខណៈកូនស្រីធំអន្ធឹក កម្ពស់ស្មើម្តាយក៏មែនពិត តែសម្រស់តារាស្រីរូបនេះ ត្រូវបងប្អូនខ្មែរ នរណាៗក៏សរសើរមិនចេះចាស់ទាល់តែសោះ គ្រាន់តែពេលនេះ រូបនាងមានព្រលឹងជាងមុនបន្តិចតែប៉ុណ្ណោះ ផ្ទុយទៅវិញ និយាយពីរឿងសម្រស់ នៅតែស្អាត លើសពីនេះទៅទៀត បើទោះបី មិនតុបតែងផាត់ម្សៅច្រើនក្តី តែតារាស្រីរូបនេះ នៅតែស្អាត បែបធម្មជាតិដដែល ជាពិសេសនោះគឺ រូបនាងមានផ្ទៃមុខភ្លឺរលោង ស្រស់ថ្លា ដែលជាហេតុធ្វើឲ្យ តារាស្រីជើងចាស់រូបនេះ នៅតែក្មេងជាងវ័យ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  អ្នកនាង ស៊ឹម សូលិកា
  អ្នកនាង ស៊ឹម សូលិកា
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]