សៀមរាប៖ នាពេលថ្មីៗនេះ មានលោកយាយម្នាក់ មានឈ្មោះថា សុខ ផាត់ ព្រះជន្ម ៨៩ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩លេខរៀងទី១០លានរស់នៅ ខេត្តសៀមរាប បានទទួលរង្វាន់លើកទឹកចិត្ត ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ដោយឡែក នៅរសៀលថ្ងៃទី០២ ខែវិច្ឆិការ ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស អមដំណើរដោយឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបាននាំយកថវិកាចំនួន ១០លានរៀលនិងគ្រឿងឧបភោគបរិភោគមួយចំនួន ជារង្វាន់លើកទឹកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនលោកយាយ សុខ ផាត់ ព្រះជន្ម ៨៩ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩លេខរៀងទី១០លាននាក់ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ លោកយាយ ដែលជាអ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លេខរៀងទី១០លាន បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ដ្រី និងបានបង្ហាញពីទឹកចិត្ដសប្បាយត្រេកអរយ៉ាងខ្លាំង ដែលទទួលបានថវិកាចំនួន១០លានរៀល និងគ្រឿងឧបភោគ-បរិភោគ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា៕

សូមចូលទស្សនារូបភាពខាងក្រោម៖

  លោកជំទាវ ឱ វណ្ណឌីន  ឯកឧត្តម ទៀ សីហា និងក្រុមការងារ
  លោកជំទាវ ឱ វណ្ណឌីន និងលោកយាយ សុខ ផាត់ 
  លោកជំទាវ ឱ វណ្ណឌីន និងលោកយាយ សុខ ផាត់ 
យាយ សុខ ផាត់ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]