កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ អយ្យការតំណាងឱ្យតុលាការស្រុក Suwon បានអំពាវនាវឱ្យផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល 1 ឆ្នាំ ចំពោះអតីតគ្រូហ្វឹកហាត់តារា Han Seo Hee ដែលបច្ចុប្បន្នកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់ជាលើកទីពីររបស់នាង។
សូមរំលឹកផងដែរថា កាលពីខែសីហា ឆ្នាំ ២០២០ តារាស្រី Han Seo Hee ត្រូវបានឃុំខ្លួន បន្ទាប់ពីធ្វើតេស្តវិជ្ជមានចំពោះសារធាតុញៀនមេតំហ្វេតាមីន អំឡុងពេលធ្វើតេស្តរកសារធាតុញៀនជាប្រចាំ។ ពេលនោះ នាងស្ថិតនៅក្នុងការឃ្លាំមើល រយៈពេល៣ឆ្នាំ ចំពោះបទល្មើសប្រើប្រាស់ថ្នាំញៀនមេតំហ្វេតាមីនលើកដំបូងកាលពីឆ្នាំ២០១៦។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ ជាលទ្ធផល តំណាងអយ្យការបានស្នើសុំឱ្យមានការព្យួរទោសព្យួរទោស Han Seo Hee ជាបន្ទាន់។ លុះក្រោយមក សេវាកោសល្យវិច្ឆ័យជាតិបានធ្វើតេស្ដសក់លើ Han Seo Hee ដោយលទ្ធផលតេស្តចេញមកអវិជ្ជមាន។
តែយ៉ាងណា Han Seo Hee បច្ចុប្បន្ន កំពុងបដិសេធការចោទប្រកាន់លើការប្រើប្រាស់គ្រឿងញៀនក្នុងអំឡុងពេលសាកល្បងរបស់នាង ដោយអះអាងថាមានកំហុសក្នុងការធ្វើតេស្តទឹកនោមតាមគ្លីនិក ចាប់ពីខែកក្កដា ឆ្នាំ 2020។ទន្ទឹមនឹងនេះ Han Seo Hee និងអយ្យការនឹងចូលរួមសវនាការនៅចុងខែនេះនៅថ្ងៃទី ១៧ ខែវិច្ឆិកា៕
ប្រភព៖ Allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]