រាជធានីភ្នំពេញ៖ ប្រិយមិត្តប្រាកដជាជ្រាបហើយ រឿងរ៉ាវម៉េប៉អឹមក្រុងក្រចេះ លោក ទេព ហ៊ុយ និងបក្ខពួក ប្រើអំពើហិង្សា និងឱ្យក្មេងបម្រើនៅផ្ទះរបស់ខ្លួនស៊ីលាមឆ្កែ ដែលផ្ទុះពេញបណ្តាញសង្គម។ ក្នុងនោដែរ មកទល់ពេលនេះ មេប៉េអឹមក្រុងក្រចេះ និងបក្ខពួក ត្រូវបានតុលាការ ឃុំខ្លួន និងចោទប្រកាន់ចំនួន ៣បទល្មើស។
ដោយឡែក នៅល្ងាច ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ភរិយារបស់លោក ទេព ហ៊ុយ ឈ្មោះ លាង ហ៊ុយ បានចេញធ្វើការបកស្រាយ និងសុំរកយុត្តិធម៍ជូនស្វាមីរបស់ខ្លួន នៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីសេចក្តីសម្រេចឃុំខ្លួន និងចោទប្រកាន់ មកលើស្វាមីរបស់លោកស្រី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកផងដែរថា លោកស្រី ឈិន សុខឃឿន ត្រូវជាម្តាយក្មេងស្រីរងគ្រោះ បានបញ្ជាក់ឱ្យដឹងថា លោកស្រីមានការតក់ស្លុតជាខ្លាំង ពេលដែលកូនស្រីដែលទើបមានអាយុ១២ឆ្នាំ ជាឈ្នួលបម្រើនៅផ្ទះលោក ទេព ហ៊ុយ ប្រាប់ថា លោក ទេព ហ៊ុយ បានបញ្ជាអោយកូនចៅប្រើអំពើហិង្សា យកកៅអីវាយក្បាល អោយដេកឱបផ្នូរសត្វឆ្កែ និង បង្ខំអោយស៊ីលាមកឆ្កែ ថែមទៀត គ្រាន់តែរឿងឆ្កែងាប់ ប៉ុណ្ណោះ ។ ក្នុងនោះ ម្តាយក្មេងស្រីរងគ្រោះ បានបន្តថា មេប៉េអឹមក្រុងក្រចេះ លោក ទេព ហ៊ុយ បានយល់ព្រមបង់ប្រាក់ចំនួន២០លានរៀល ដើម្បីបញ្ចប់បញ្ហានេះ ។ លុះក្រោយមក លោក ហ៊ានផ្តល់អោយដល់ចំនួន២ម៉ឺនដុល្លារ តែលោកស្រីមិនព្រមទទួលនោះទេ ដោយបានប្តឹងផ្តល់រួចរាល់អស់ហើយ ។
ដោយឡែក បើតាមការរៀបរាប់របស់ ក្មេងស្រីរងគ្រោះវិញ បាននិយាយថា មូលហេតុដែលនាងបានជ្រមុជសត្វឆ្កែដល់ងាប់ ព្រោះតែកូនស្រីពៅរបស់ លោក ទេព ហ៊ុយ ជេរប្រមាថ នាងថាពូជមីឆ្កែ។ ទាក់ទិននឹងរឿងនេះដែរ មហាជនជាច្រើន បានសំណូមពរដល់ថ្នាក់ដឹកនាំ មេត្តាដកតួនាទី លោក ទេព ហ៊ុយ ដោយទង្វើរបស់លោក ទេព ហ៊ុយ និង បក្ខពួក ត្រូវបានគេចាត់ទុកថា ជាអំពើឃោរឃៅ អសីលធម៌ និង ថោកទាបបំផុត មិនសាកសមធ្វើជាកងកម្លាំងបម្រើប្រជាពលរដ្ឋ ទៀតឡើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]