បរទេស៖ កាលពីថ្ងៃទី ១ ខែវិច្ឆិកាកន្លងទៅនេះ តារាចម្រៀងស្រី Selena Gomez ត្រូវបានគេប្រទះឃើញ ចាកចេញពី Sunset Tower ក្នុងទីក្រុង Los Angeles ហើយរូបថតរបស់នាង ក៏ត្រូវបានមនុស្សជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំង ។
ក្នុងនោះដែរ តារាស្រីរូបនេះ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ៗ ជាមួយនឹងការស្លៀកពាក់រ៉ូប បញ្ចេញរូបរាងធាត់ខ្លាំង ដែលមិននឹកស្មានដល។ មិនត្រឹមតែប៉ុណ្ណោះ កាលពីមុននេះ នៅពេលដែល Selena Gomez បានចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយសម្រាប់រឿងថ្មី តារាស្រីរូបនេះ ថែមទាំងត្រូវបាន គេឃើញថា នាងបានស្លៀករ៉ូបឱបរាងកាយ ដើម្បីបិទបាំងភាពធាត់របស់ខ្លួន ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស អ្នកនិយមលេងអ៊ីនធឺណិតជាច្រើន មានភាពភ្ញាក់ផ្អើល ដោយបានកត់សម្គាល់ឃើញថា ក្នុងកាបូប របស់ Selena Gomez គឺពោរពេញដោយស្ករគ្រាប់ ដែលអាចបញ្ជាក់បានថា នាងកំពុងតែញៀននឹងការញ៉ាំបង្អែមខ្លាំងណាស់ ហើយក៏ជាមូលហេតុនាំមុខ ដែល Selena ពិបាកនឹងគ្រប់គ្រងទម្ងន់ បែបនេះ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]