ភ្នំពេញ៖ ដូចដែលធ្លាប់បានដឹងហើយ អៀ ម៉េងលិ គឺជាតារាសម្តែងម្នាក់ដែលមានប្រជាប្រិយភាពខ្លាំងពីសំណាក់ទស្សនិកជន ជាមួយនឹងការបង្ហាញខ្លួន ជាញឹកញ៉ាប់តាមរយៈការសម្តែងក្នុងបទចម្រៀង និងការថតផ្សាយពាណិជ្ជកម្មច្រើនរាប់មិនអស់។

ជាការពិតណាស់ នៅក្រៅពីភាពជោគជ័យ ​និងភាពល្បីល្បាញមកដល់សព្វថ្ងៃ តារាស្រីរូបនេះ គឺតែងតែនិយមការស្លៀកពាក់តាមបែបយុវវ័យសម័យថ្មី សុីវិល័យ សុិចសុី ដោយកន្លងមកគណនីទំព័រហ្វេសប៊ុករបស់កញ្ញាផ្ទាល់តែងតែបង្ហោះជារឿយៗផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ខណៈពេលនេះ អៀ ម៉េងលិ បានផ្លាស់ប្តូរស្ទីល ជាមួយការស្លៀកសម្លៀកបំពាក់បែបប្រពៃណីរបស់ខ្មែរយើងវិញ មើលទៅឃើញថាស្អាត ឃើញថាសមណាស់ ដោយមើលទៅសម្លៀកបំពាក់ខ្មែរយើងមានក្បាច់រចនា សមនឹងរាងល្វត់ល្វន់ និងសាច់សខ្ចីរលោងស្រិល គួបផ្សំជាមួយការផាត់បែបធម្មជាតិ ដែលមើលគឺពិតស្រស់ស្អាតខ្លាំងលើសពីការរំពឹងទុក។

យ៉ាងណាមិញ អ្នកគាំទ្រ ក៏បានពោលពាក្យសរសើរខ្លាំងទៅកាន់ អៀ ម៉េងលិ ដែលមើលទៅសម្រស់ស្អាតសមសួន និងការតុបតែងខ្លួនបែបប្រពៃណីណាស់ គឺដូចជាផ្កាមួយទងអញ្ចឹងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

អៀ ម៉េងលិ
អៀ ម៉េងលិ
អៀ ម៉េងលិ (រូបថ្មី)
អៀ ម៉េងលិ (រូបថ្មី)
អៀ ម៉េងលិ (រូបថ្មី)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]