កូរ៉េខាងត្បូង៖ នៅក្នុងឧស្សាហកម្ម K-pop ហ្វេនៗ ពិតជាជ្រាបច្បាស់ហើយថា​ កុងត្រានៃក្រុមចម្រៀងនីមួយៗ មិនអាចលើសពីការកំណត់ ៧ឆ្នាំ នោះទេ ក្នុងកិច្ចសន្យារបស់ពួកគេ ជាមួយភ្នាក់ងាររបស់ពួកគេ។

តួយ៉ាង មានអ្នកគាំទ្ររាប់មិនអស់ដែលបានខកចិត្ត និងសោកស្ដាយពេលឮ ក៏ដូចជា ក្រុមជាទីស្រឡាញ់របស់ពួកគេបានរំសាយ និងលែងបន្តសកម្មភាពជាក្រុមរបស់ពួកគេបន្តទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រហូតដល់ពេលនេះ ជាមួយ​នឹង​ដំណឹង​នៃ​ការ​ប្រកាស​រំសាយ​ក្រុមចម្រៀងនារី Lovelyz បានធ្វើឲ្យហ្វេនៗ ក៏ដូចជា មហាជន ដែលនិយមចូលចិត្ត ក្នុងវិស័យចម្រៀង K-pop មួយនេះពិតជាសោកស្តាយចំពោះពួកគេជាខ្លាំងតែម្តង។

តួយ៉ាង ក្រៅពីក្រុមចម្រៀងនារីមួយនេះ ក៏មាន​ក្រុម​ចម្រៀង​ស្រី​ពីរក្រុមហើយ​ ដែល​បាន​បានបំបែកក្រុម ហើយពួកគេសុទ្ធសឹងក្រុមចម្រៀងនារីវ័យក្មេង ក្នុងជំនាន់ទី ៣ ដែលមានក្រុមចម្រៀង Gugudan និងក្រុមចម្រៀងដ៏ពេញនិយម GFriend ដូច្នេះដែរ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Lovelyz
Gugudan
GFriend

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]